ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ក្នុង១សប្តាហ៍កន្លងទៅនេះ បានធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ ពិសេសវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

26

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុង១សប្តាហ៍នេះបានធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ ពិសេសគឺការមានវិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍។
ក្នុងនោះកាលពីរសៀលថ្ងៃទី០៦ធ្នូនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានដាក់បទបញ្ជាទៅដល់ខណ្ឌទាំង១៤ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ គោរពទៅតាមការណែនាំទាំង១០ចំនុចរបស់អាជ្ញាធររាជធានីភ្នំពេញដែល រដ្ឋ
បាលរាជធានីបានដាក់ចេញកាលពីថ្ងៃទី៣០វិច្ឆិកាកន្លងមកនេះនឹងពិសេសអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានផ្ញើការណែនាំ កាលពីព្រឹកថ្ងៃទី០៦ធ្នូនេះ ។
នៅរសៀលថ្ងៃអាទិត្យទី០៦ខែវិច្ឆិកានោះដែរ
លោកឃួង ស្រេង បានផ្តល់ម៉ាសចំនួន៤០០០០ម៉ាស
និងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿង ដល់ស្នងការនគរបាលរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យគ្រប់គោលដៅនៃស្តុបនីមួយ ខណៈកងកម្លាំងទាំងអស់កំពុងពង្រាយក្នុងចែកម៉ាសជូនអ្នកដំណើរនិងបំពងសំឡេងតាមឃោសនស័ព្ទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
កាលពីល្ងាចថ្ងៃទី០៣ធ្នូនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះពិនិត្យទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយ
បានសម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជីកន្ដែងសម្រាប់ពិនិត្យយកសំណាក សម្រាប់ប្រជាពលរដ្ឋដែលសង្ស័យថាមានជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី០៨ធ្នូខាងមុខនេះ។
នៅរសៀលថ្ងៃទី ០២ខែខែធ្នូឆ្នាំ២០២០នេះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយនឹងកងកម្លាំងសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌទួលគោកនិងខណ្ឌសែនសុខ បានចែកម៉ាសជូនប្រជាពលរដ្ឋជាអ្នកដំណើរ ខណៈពួកគាត់កំពុងធ្វើដំណើរនៅតាមដងផ្លូវនៅតាមបណ្ដោយ២៧១ទល់នឹងមុខពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង