ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ផ្សព្វផ្សាយ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​សហគមន៍​នាពេល​ប​ច្ច​ប្បុន្ន​

39

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​កុំអោយ​មានការ​ឆ្លង​ចូលក្នុង​សហគមន៍ ដោយបាន​ដង្ហែ​ជា​ក្បួន​ធ្វើដំណើរ​ទៅតាម​ដង​មហាវិថី ផ្លូវ​តូច ធំ នានា​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន ក្នុង​នោះបាន​ប្រើ​មធ្យោបាយ​រួមមាន ឡាន ម៉ូតូ​កង់​បី និង​ម៉ូតូ ហើយ​បាន​ចាក់​សារ​អប់រំ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​បាន​ចែក​ម៉ាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង