ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យមើល​សកម្មភាព​ការ ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ទាំង ៣៤ ខ្សែ​នៅក្នុង ស្រុក​ព្រៃនប់​និង​ក្នុង​ក្រុងព្រះសីហនុ

189

 

​ព្រះសីហនុ ៖ ផ្លូវ​ទាំង ៣៤ ខ្សែ​នៅក្នុង ស្រុក​ព្រៃនប់​និង​នៅ​ក្រុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាប់ផ្ដើម​ធ្វើកា​រ​ចាក់​អ៊ុត​ក្រាល​កៅស៊ូ ដែល​ចាប់ផ្ដើម​ដំណើរការ​តាំងពី​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងមក ហើយ​នៅ​ព្រឹក​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ លោក គួច ចំរើន អភិបាលខេត្ត​រួមជាមួយ​នឹង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យមើល ដំណើរការ អ៊ុត​បេ​ទី​ម លើផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ពិនិត្យមើល​សកម្មភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ មួយចំនួនទៀត​នៅក្នុង​ក្រុង ដូចជា​ផ្លូវបំបែក ពីរ​ផ្លូវ​សេ​តេ​មក​ផ្លូវ សង្កាត់​លេខ ២ ដែលជា​ផ្លូវ​រំដោះ​ការកកស្ទះ​ចរាចរណ៍​នៅ ផ្សារ​ពាណិជ្ជកម្ម​និង​ការពិនិត្យ​មើល​ការ​សកម្មភាព ការស្ថាបនា​ចាក់​ផ្លូវ​បេតុង ផ្លូវ​លេខ ២០០ នៅមុខ​កា​រ៉ា​ស​សាំង total ផ្លូវ​ទៅ​ផ្សារលើ​។

​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​កម្រាស់ ០.០៧ ម៉ែត្រ បន្ថែម​ពីលើ​បេតុង ដែល​បាន​ចាក់​រួច​ជា បន្តបន្ទាប់​មាន​កម្រាស់​០.២៥​ម៉ែត្រ​។ ជា​ជំហាន​ដំបូង​នេះ​ក្រុមការងារ​នឹងធ្វើ​ការ​អ៊ុត​បេ​ទី​ម​លើផ្លូវ​ធំៗ​ជាមុន និង​បន្តទៅ​ផ្លូវ​ផ្សេងទៀត​តាម​ផែនការ និង​ពេលវេលា​ដែល​បាន​គ្រោងទុក​។
​នៅក្នុង​ដំណើរការ​នៃ​ការចុះ​ពិនិត្យមើល​អំពី​សកម្មភាព​ស្ថាបនា​នេះដែរ លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ឲ្យ​ក្រុមបច្ចេកទេស ធ្វើយ៉ាងណា​ធានាបាន​នូវ បរិមាណ គុណភាព តាម​ស្តង់ដារ និង​មាន​សោភ័ណភាព ជាប់​បានយូរ​អង្វែង​សម្រាប់ ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​មកលេង​កំសាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ភាពងាយស្រួល ។​

​ចំពោះ​ការចាក់​អ៊ុត​បេ​ទី​ម​នេះ គឺ ក្រុមហ៊ុន​ប្រើពេល​វេលា ៩០​ថ្ងៃ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ ២០២១ ខាងមុខនេះ​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង