ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​កន្លែង​មួយចំនួន​ដែល​ស្ត្រី​ឈ្មោះ ជី ពេជ្រ​ធារ៉ា មាន​វិជ្ជមាន​វីរុស​កូ​វីដ ១៩ បានធ្វើ​ដំណើរ​ទៅ 

249

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​បាន​បញ្ចេញ​របាយការណ៍ ដែល​ស្ត្រី​ឈ្មោះ ជី ពេជ្រ​ធារ៉ា ដែល​ឆ្លង​វីរុស​កូ​វីដ ១៩ បានធ្វើ​ដំណើរ​ទៅតាម​គោលដៅ​មួយចំនួន : កន្លែង​លក់​ម្ហូប​ក្បែរ​វត្ត​សន្សំ​កុសល (​ផ្សារ​បឹងទំពុន​)  របស់​ឈ្មោះ សាយ សៅ​លាង​។​

​ក្នុងនោះ ដូចជា  បបរ​កង្កែប Gylang  នៅ​ចំណុច​បឹង​កេងកង​១  នៅ​ថ្ងៃទី​២៧ វិច្ឆិកា ២០២០, ភោជនីយដ្ឋាន Latifang បន្ទប់​លេខ ២៦  នៅ​ថ្ងៃទី​២៨ វិច្ឆិកា ២០២០ ចន្លោះ​ម៉ោង ១៨:៣០-២០:៣០​នាទី , Sky Bar Landturn នៅ​សណ្ឋាគារ Green Hotel កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ២០២០ ចន្លោះ​ម៉ោង ២០:៣០-២១:៣០​នាទី ស្ថិតនៅ​បឹង​កេងកង​១​។ ហាង​លក់​សម្ភារៈ​កីឡា Hong Store ផ្លូវ​មុន្នី​វង្ស​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ២០២០,  KOI និង Zando នៅ Eden Garden កាលពី ថ្ងៃទី​២៩ វិច្ឆិកា ២០២០,  អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ២០២០​។ សូមបញ្ជាក់ថា ផ្ទះ​របស់ ជី ពេជ្រ​ធារ៉ា​ផ្ទះ​លេខ​M០១ ផ្លូវ​លេខ​២ ភូមិ​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ ។​

​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ មាន អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្ត្រី​រូបនេះ​ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zendo បឹង​កេងកង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង​២០​និង​៣០​នាទី​យប់ (​ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ​)​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង “ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​៥​ខែធ្នូ​ឆ្នាំ​២០២០ ចំនួន​១០៧​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប មាន​ចំនួន ៥២៣​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ២​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​) ។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក​ចំនួន ២២៨​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះ ពាល់​សរុប​ទាំងអស់​បាន​ចំនួន ១១,៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខ ភាព​ចាក់អង្រែ​។​

​ម្យ៉ាងវិញទៀត សូមអ្នក​ប៉ះពាល់​ទៅនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ទាំងអស់ អញ្ជើញ​ទៅ ធ្វើតេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច រាជធានី​ភ្នំពេញ សម្រាប់​បងប្អូន​ប្រជា ពលរដ្ឋ​ដែលជា​អ្នក​ប៉ះពាល់ និង​នៅតាម​មន្ទីរ​សុខាភិបាល​រាជ​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​ទី កន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​)៕​

អត្ថបទដែលជាប់ទាក់ទង