ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាហុងកុងអនុម័ត អោយសិក្សាគម្រោងចាក់ខ្សាច់លុប សមុទ្របង្កើតកោះសិប្បនិម្មិត

73
សភានិតិបញ្ញត្តិនៃកោះហុងកុង កាលពីថ្ងៃសុក្រកន្លងមកនេះបាន អនុម័តអនុញ្ញាតិអោយមានការសិក្សាលទ្ធភាពដែលអាចធ្វើបានលើផ្នែកវិស្វកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ក្នុងផែនការរបស់រដ្ឋបាលក្រុងហុងកុង ដែលនឹងចាក់ខ្សាច់ចូលសមុទ្របង្កើតកោះសិប្បនិមិ្មតដ៏ធំ(១៧០០ហិចតា) ដើម្បីបង្កើតជាទីក្រុងថ្មី ដោះស្រាយបញ្ហាខ្វះខាតកន្លែងរស់នៅ។
នេះគឺជាគម្រោងការដែលថ្លៃបំផុត ព្រោះគ្រោងចំនាយរហូតHK$624 billionឬ($80.51 billion)។ក្នុងគម្រោងនេះគេចាក់ខ្សាច់លុបសមុទ្រតែ១.០០០ហិចតាទេ ដែលបញ្ចប់នៅឆ្នាំ២០២៧ និង សាងសង់អគាររួចនៅឆ្នាំ២០៣៤ ដែលរំពឹងថានឹងលក់ដីនិងអគារបានមកវិញក្នុងតម្លៃHK$707 billion។
ស្រុកយើង នៅសមុទ្ររាម វិនិយោគិនចិន ក៏កំពុងចាក់ខ្សាច់លុបសមុទ្រក្នុងគម្រោងកសាងទីក្រុងទំនើបមួយនៅសមុទ្ររាមដែរ។
អត្ថបទដែលជាប់ទាក់ទង