ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនពីរនាក់ត្រូវបាននគរបាល ឃាត់ខ្លួនដោយពាក់ព័ន្ធការរក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុញៀនខុុសច្បាប់

128

នៅថ្ងៃទី ៧ ខែ សីហាឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំចេក ចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ តាមភូមិសាស្ត្រងាយរងគ្រោះក្នុភូមិសាស្ត្រឃុំរំចេក ។ ក្នុងពេលចុះល្បាតឆែកឆេរអាវុធជាតិផ្ទុះតាមភូមិសាស្ត្រងាយរងគ្រោះ ក្នុភូមិសាស្ត្រឃុំរំចេកនោះ ត្រង់ចំណុចផ្លូវសាមលិញគីឡូម៉ែត២១ ស្ថិតក្នុងភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បងឃ្មុំ កម្លាំងយើងបានឃើញយុវជនគួរឲ្យសង្ស័យ ០២ នាក់ កំពុងបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិចក៏បានហៅឲ្យឈប់ធ្វើការឆែកឆេរ ។

ខណៈពេលដែលឆែកឆេរកម្លាំងយើបានរកឃើញម្សៅក្រាមពណ៌សថ្លាដែលសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់ លាក់ទុកក្នុងកញ្ជប់បារី Luxury ដែលបានដកចេញពីហោប៉ៅខោមុខរបស់យុវជនម្នាក់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ធ្វើការសាកសួរទៅតាមនីតិវិធី ។

យុវជនទាំងពីរនាក់ខាងលើ ៖ ១.ឈ្មោះ នេ គន្ធា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បងឃ្មុំ , ២.ឈ្មោះ ពូ ក្ររៀមរ៉ន អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិសែនផល ឃុំរំចេក ស្រុកមេមត់ ខេត្តត្បងឃ្មុំ បានកំពុងឃុំខ្លួន (បន្ទប់ឃុំ) បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងរួចបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង