ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអាណត្តិថ្មីទី៦ នឹងកើតឡើងនៅថ្ងៃទី០៦ ខែកញ្ញាខាងមុខនេះហើយ

124
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីអាណត្តិទី៦ ដែលដឹកនាំក្បាលម៉ាស៊ីនដោយសម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៥ និងអនាគត ជានាយករដ្ឋមន្ត្រី សំរាប់អាណត្តិទី៦(២០១៨.២០២៣) នឹងចាប់ផ្តើមចេញដំណើរជាផ្លូវ តាមរយៈកិច្ចប្រជុំគណរដ្ឋមន្ត្រីជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី៧ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
   នេះបើតាមការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ក្នុងឱកាសដែលសម្តេចជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។
   សម្តេច បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា សភានិងកោះប្រជុំសភា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយនៅរសៀលថ្ងៃដដែល ប្រកាសស្បថចូលកាន់មុខដំណែង និងក្បាលម៉ាស៊ីន  ជាផ្លូវការ សមាជិករដ្ឋសភា។ បន្ទាប់មកនៅព្រឹកថ្ងៃទី៦ កញ្ញា ប្រកាសបង្កើតក្បាលម៉ាស៊ីន គណរដ្ឋមន្ត្រីថ្មីអាណត្តិថ្មីទី៦ ហើយនៅរសៀល សមាជិកសមាជិការគណរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង នឹងនៅព្រឹកថ្ងៃសុក្រ ទី៧កញ្ញា គណរដ្ឋមន្ត្រីថ្មី ចាប់ផ្តើមបើកសម័យប្រជុំពេញអង្គរបស់ខ្លួនជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សំរាប់អាណត្តិទី៦។
   សម្តេចថា គណរដ្ឋមន្ត្រិអាណត្តិថ្មីនេះ និងធ្វើកិច្ចការងារទ្វេរដង និងកាន់តែសកម្ម និងប្រសិទ្ធិភាពជាងមុន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីសម្តេចបន្តដឹកនាំនាវាកម្ពុជា អោយកាន់តែរីកចម្រើន ជាមួយសុខសន្តិភាព រួមនិងការអភិវឌ្ឍន៍សង្គមជាតិ ជាមួយកំណើនសេដ្ឋកិច្ចកាន់តែរឹងម៊ាំ៕
អត្ថបទដែលជាប់ទាក់ទង