ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ “ដូចជាខ្លាចដានខ្លា យ៉ាងម៉េចទេ”

102

 ទោះបីពេលនេះកម្ពុជានៅមិនទាន់ដល់ថ្នាក់បិទប្រទេស ឬ បិទទីក្រុង ឬផ្នែកណាមួយនៃប្រទេសដោយសារកូវីដ -១៩ក៏ពិតមែនតែនឹកឡើងខ្ញុំដូចជាចង់ខ្លាចដានខ្លាយ៉ាងម៉េចទេ ។

  បើនិយាយពីខ្លានរណាក៏ដូចខ្លាចដែរ តែពេលនេះសូម្បីតែ ដានខ្លាក៏ខ្ញុំចង់ញញើតដែរ ។សំណាងណាស់ដែលគ្រួសារលោកឆែម សាវុធជាគ្រួសារអ្នកធូរធារចូលចិត្តចូលហាងប្រេនដ៍ៗ(Brand)ដែលមិនសូវមានមានអ្នករហេមរហាមចូល ដល់អញ្ចឹងទៅការឆ្លងមេរោគកូវីដ- ១៩វាមិនសូវជាច្រើនណាស់ណាទេ ។

  នេះប្រសិនជាគាត់ទៅបរិភោគនំបញ្ចុកនៅហាងប្រក់មេឃមុខវត្តបុទុមវិញ អ្ហេះ មិនដឹងថា មានមនុស្សប៉ុន្មាននាក់ទេដែលឆ្លងនោះ។ស្រួលមិនស្រួល ដោយទាំងនាយឡឺកឺខ្ញុំផងក៏មិនដឹងដែរ។ រាល់ថ្ងៃនេះឲ្យតែព្រលឹមឡើងខ្ញុំ និង ក្លើម្រាក់ ៣ ឬ ៤នាក់ តែងតែទៅបរិភោគនំបញ្ចុកនៅទីនោះដោយសារតែគ្មានលុយចូលហាងដែលមានម៉ាស៊ីនត្រជាក់នឹងគេ ។

  ស៊ីច្រើនដូចគ្នាខ្ញុំម្យ៉ាងដែរគឺមានតែនំបញ្ចុកនេះហើយដែលប្រសើរព្រើអាចថែមបន្លែ ថែមទឹកថែមអំបិលបាន ។នេះប្រសិនបើគ្រួសារលោកឆែម សាវុធទៅនំបញ្ចុកនៅហាងប្រក់មេឃដែរនោះមិនមែនតែខ្ញុំ និង គ្នីគ្នាខ្ញុំទេដែលត្រូវទៅធ្វើចត្តាឡីស័កព្រោះនៅហាងប្រក់មេឃនោះអតិថិជនមានតាំងពីអ្នកជិះឡាន ជិះម៉ូតូ អ្នករត់អាកង់បី . . .ច្រើនណាស់គឺមនុស្សគ្រប់ស្រទាប់តែម្ដង 
  ហេស ហេ មិនមានលុយចូលផ្សារទំនើប ឬ ហាង ប្រេនៗនឹងគេមែនព្រលឹមឡើងស៊ីបាយកកជាមួយឆៃប៉ូវ ឬ ហៅឲ្យទំនើបទាន់សម័យថាសាច់ប៉ូវនោះពិតជាមានសេចក្ដីសុខមែន ៕

 

 

អត្ថបទដែលជាប់ទាក់ទង