ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌ បឹងកេងកងបន្តចុះចែកម៉ាស់ ខិតប័ណ្ណជូនបងប្អូនប្រជាជននិងអ្នកដំណើរបង្ការការពារជម្ងឺកូវីដ១៩

70

ភ្នំពេញ៖ លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា កាលពីព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០នេះ ខាងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំ និងយកចិត្តទុក្ខដាក់ដោយផ្ទាល់ពីសំណាក់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌបឹងកេងកង រួមមាន គណៈអភិបាលខណ្ឌ ,អភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការទាំងអស់ បាននិងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវអោយមន្ត្រីក្នុងខណ្ឌទាំងអស់ ធ្វើការវាស់កម្ដៅ បាញ់អាល់កុលលាងដៃ និងពាក់ម៉ាស់ ការពារដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅរដ្ឋបាលខណ្ឌបឹងកេងកងនិងបន្តចុះចែកខិតប័ណ្ណនិងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយស្ដីពីវិធានការបង្ការការពារជម្ងឺកូវីដ១៩ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមគោលដៅដែលបានកំណត់ពោលគឺនៅជុំវិញនិងបរិវេណផ្សារអូឡាំពេក,សង្កាត់អូឡាំពេក,មហាវិថីព្រះសីហនុ,ជុំវិញផ្សារបឹងកេងកង,សង្កាត់បឹងកេងកងទី១និងតាមដងមហាវិថីម៉ៅសេទុងផងដែរ។

ដូចនេះជាការសំណូមពររបស់រដ្ឋបាលខណ្ឌបឹងកេងកងដោយសូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់និងអ្នកដំណើរតាមមធ្យោបាយនានាព្រមទាំងអ្នកបម្រើការងារនៅសាលាខណ្ឌ.សាលាសង្កាត់ទាំង០៧និងតាមផ្សារលក់ដូរអីវ៉ាន់មេត្តាចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវដោយប្រើអាល់ទឹកអាកុលឬ ជែល និងពាក់ម៉ាស់ការពារអោយបានត្រឹមត្រូវ និងជាប្រចាំ ហើយត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង