ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាច់មាន់ និងប្រហិតចម្រុះចំនួនប្រមាណ ១,០០២គីឡូក្រាម ត្រូវបានដកហូត និងកម្ទេចចោល

136

ខេត្តកោះកុង៖ នៅថ្ងៃសុក្រទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុងសហការគ្នាត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដែលមានទីតាំងស្ថិតក្នុងខេត្តកោះកុង ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ ផងដែរ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖ -សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ ស្មើនឹង ៧៣៤.៥គីឡូក្រាម -ប្រហិតចម្រុះ មានទម្ងន់ ស្មើនឹង ២៦៨គីឡូក្រាម សរុបចំនួន ១,០០២.៥គីឡូក្រាម ។

ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ មានការវេចខ្ចប់ ការដឹកជញ្ជូន គ្មានការបង្កកត្រឹមត្រូវ នាំឲ្យទំនិញខូចគុណភាព មានក្លិនស្អុយ និងមានរុយរោមផងដែរ។

បន្ទាប់មកមន្រ្តីជំនាញបានសម្រេចធ្វើការដកហូត និងកម្ទេចចោលភ្លាមៗ ដោយមានការឯកភាពពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង