ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស៊ីស្រាថ្នាំ ជាមួយគ្នា ទាស់ពាក្យសម្ដីបន្តិចបន្តួត ទាញដាវកាប់លើភាគីម្ខាងទៀត ស្ទើរដាច់សង្ខា

148

អធិការដ្ឋាននគរបាលស្រុកមេមត់ បានឱ្យដឹងថា ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​ ១៣ និង ៣០ នាទី មានករណី​ហឹង្សាដោយមានស្ថានទម្ងន់ទោស មួយ​កើតឡើង​ ត្រង់ចំណុចភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបង្កដោយ​ឈ្មោះ ស៊ឹម វ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ឃុំកើតហេតុ​ខាងលើ បានធ្វើសកម្មភាពយកដាវ​មុខមុតស្រួច កាប់ទៅ​លើជន​រងគ្រោះឈ្មោះ ឃុន ខាន ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា សន្លប់បាត់ស្មារតីក្នុងថ្លុកឈាមបណ្ដាលឲ្យ​រងរបួសធ្ងន់ រួចរត់គចេកខ្លួនបាត់ ដោយបន្សល់ទុកដាវ ០១ ដើម នៅកន្លែងកើតហេតុ ។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​រំចេក​បានចុះ​ទៅដល់​កន្លែង​កើតហេតុ​ ដោយ​ធ្វើការ​ពិនិត្យ និង​បន្តធ្វើការស្រាវជ្រាស្វែង​រកចាប់​ខ្លួនជន​ល្មើស រហូតដល់​ម៉ោង ១៨ និង ៣០ នាទី​ថ្ងៃខែឆ្នាំដដែល​ កម្លាំងយើងបានឃាត់​ខ្លួនជន​សង្ស័យនៅ​ចំណុចវាលស្រែ​ ស្ថិតនៅភូមិមេ សរ ឃុំទឹកជ្រៅ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ ដោយមានការសហការជាមួយសហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកជ្រៅ និងកម្លាំងប្រជាការពារឃុំទឹកជ្រៅ នៅចំណុចវាលស្រែលើផ្លូវលំ ស្ថិតក្នុងភូមិមេសរ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយបញ្ជូន​មកអធិការដ្ឋាន​នគរបាល​ស្រុកមេមត់ ធ្វើការសាក​សួរដើម្បី​កសាងសុំណុំរឿង ។

បច្ចុប្បន្នជនល្មើសឈ្មោះ ស៊ឹម វ៉ាត ភេទប្រុស ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿង ព្រមទាំងវត្ថុតាងដាវមុខមុតស្រួច បញ្ជូន​ទៅសាលាដំបូង​ខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាម​និតិវិធី ។

សូមបញ្ជាក់ជូនថា ៖ ចំពោះជនរងគ្រោះ បន្ទាប់ពីរងរបួសធ្ងន់ត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ខេត្តក្រចេះ ៕

អត្ថបទដែលជាប់ទាក់ទង