ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីប៉ូលិសសកម្មការងារ ពេលមានជម្ងឺ ត្រូវបានលើកទឹកចិត្តពីថ្នាក់ដឹកនាំអង្គភាព

76

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០នេះលោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង  ទទួលដឹកនាំអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានអញ្ជើញសួរសុខទុក្ខ និងយកអំណោយទៅផ្ដល់ជូនដល់ដៃលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដែលជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) ដោយមានជំងឺដុះដំសាច់ក្រោមថ្លើម កំពុងសម្រាក ព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត។

ក្នុងឱកាស នោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការរង បាននាំយកអំណាយ ឯកឧត្តម ស ថេត នូវទឹក ប្រាក់ ៥០០ដុល្លា និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖
ទឹកសុទ្ធ០៤កេះ,ទឹកក្រូច០២កេះ, ទឹកដោះគោ ឆៅ០២ឡូ និងថវិកា១.៥០០.០០០រៀល ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊នផងដែរ។

គួរបញ្ជាក់ផងដែរថាលោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅជានិច្ចកាល លោកតែងតែមានការយកចិត្តទុក្ខដាក់ដោយបានគិតគូ ពីបញ្ហាសុខទុក្ខកូនចៅក្រោមឱវាទពេល មានធុរៈឬមានជម្ងឺតម្កាត់ផ្សេងៗ ដោយចុះសាក់សួរសុខទុក្ខដល់មន្ទីរពេទ្យ ឬដល់លំនៅស្ថានដើម្បីទុកជាការលើកទឹកចិត្តដល់ពួកគេ តួយ៉ាងដូចនៅពេលនេះជាដើម។ ទង្វើដ៏ល្អពីសំណាក់លោកអធិការច្បារអំពៅម៉ៅ សឿតនាសព្វថ្ងៃនេះធ្វើអោយកូនចៅក្រោមឱវាទ និងមហាជនទូទៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មានការគាំទ្រគោរពស្រឡាញ់រាប់អាន​និងថ្លែងកោតសរសើរមិនដាច់ពីមាត់ពីសមត្ថភាពការងារ ក្នុងការដឹកនាំអង្គភាពនិងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់មានរបៀបរៀបរយបានល្អប្រសើរ ដោយផ្ដល់ភាពកក់ក្ដៅជូនដល់អ្នកស្រុកច្បារអំពៅជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង