ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះនាងតូច នរោត្តម ជេន ណា នឹងសម្តែង ក្នុងភាពយន្តភាគថ្មីរឿង(នគរមាស) បន្ទាប់ពីជោគជ័យក្នុងអាជីព រឿង ផ្កាព្កុលមាស រួចមក

175

 

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញព្រះវត្តមាន និងសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគរឿង(ផ្កាព្កុលមាស)ដែលទទួលបានការគាំទ្រច្រើននោះ កាល ពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានប្រកាសអំពីការលេចព្រះវត្តមានជាថ្មីក្នុងភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍CTN គឺរឿង(នគរមាស)។ ទោះជាយ៉ាងណាភាពយន្តនេះនៅមិនទានបានធ្វើការ សម្ពោធន៍ក្រុងពាលីចេញផលិតនៅឡើយ ប៉ុន្តែ ប្រាកដ ណាស់ថាជាភាពយន្តភាគបុរាណមួយនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN។

ទោះជាយ៉ាង ណានេះគឺជាភាពយន្តភាគទី២ហើយដែលទ្រង់មានព្រះវត្តមានសម្តែង ស្របពេលដែលថ្មីៗកន្លងទៅនេះទ្រង់ក្លាយជារាជទូតសុឆន្ទៈលើផលិតនិងសេវាកម្មធំៗនៅកម្ពុជា និងឱកាសការងារជាច្រើនបន្តបន្ទាប់។ ស្របនឹងស្នាព្រះហស្ថ នៃការបង្ហើរសូរ សៀងក្នុងបទចម្រៀងមួយចំនួនកាន់តែធ្វើឲ្យធ្វើព្រះនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។

គួររំលឹកដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណា ធ្លាប់ រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ។

ព្រះនាងតូច នរោត្ដម ជេនណា ជាសែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស ព្រះនាងតូច នរោត្ដម ជេនណា ក៏ធ្លាប់មានព្រះកិត្តិនាមល្បីផងដែរថាអាចបង្ហើរសូរសៀង បានរហូតដល់ទៅ ៥ភាសាឯណោះ គឺមាន ដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម ។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចម្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង