ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន បន្តអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបង្ការការពារមេរោគកូវីដ១៩

88

 

ភ្នំពេញ៖តាមការសង្កេតមើលជាក់ស្ដែងជារៀងរាល់ថ្ងៃតួយ៉ាងនៅថ្ងៃទី១០ខែធ្នូនេះថ្នាក់ដឹកនាំខណ្ឌចំការមនតាមលំដាប់ថ្នាក់រហូតដល់មន្រ្តីបម្រើការងារនៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រនាសព្វថ្ងៃនេះដោយបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំផ្ទាល់ពីសំណាក់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ក្នុងការបង្ការ ទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩នៅក្នុងសហគមន៍។

ហើយនៅទីស្នាក់ការរដ្ឋបាលខណ្ឌចំការមន រួមមាន គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការទាំងអស់ បាននិងកំពុងអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយរៀបចំអោយមន្ត្រីទាំងអស់ត្រូវមានការវាស់កម្ដៅ បាញ់អាកុល ពាក់ម៉ាស់ ការពារឬរបាំងមុខ និងស្រោមដៃ ដើម្បីរង់ចាំទទួល ផ្ដល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលពួកគាត់មកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាការងារដែលពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅរដ្ឋបាលខណ្ឌចំការមនរាជធានីភ្នំពេញ។

ដូចនេះជាការសំណូមពររបស់រដ្ឋបាលខណ្ឌចំការមន ដែលមានលោកថេង សុថុល ជាអភិបាលខណ្ឌដោយសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ត្រូវពាក់ម៉ាសការពារអោយបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង