ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

134

គំនិតបញ្ញវ័ន្ដ ៖ កុំខ្វល់ពីសំដីមនុស្ស

ជាមនុស្សមិនគួរជឿលើមនុស្សដូចគ្នាពេកទេ ព្រទ្យ មនុស្សខ្លះនិយាយចេញមកសំដីមាស ដែលយើងគួរតែត្រងត្រាប់ យកមកធ្វើជាមេរៀនសម្រាប់ជីវិត តែមនុស្សខ្លះសំដីចេញ មកអាចម៍តែម្ដង ។

នៅក្នុងរឿងទសជាតកមួយគឺរឿងឪពុក កូន និង លា។មានបុរសពីរនាក់ឧ៍ពុកកូនបាន ទិញលាមួយក្បាលហើយដឹកលានោះមកផ្ទះ ។ ជាធម្មតាឪពុកតែងតែមាន ព្រហ្មវិហារធម៌ជាមួយនឹងកូន ។ ឧ៍ពុកក៏ឲ្យកូនឡើងជិះលានោះ ដោយខ្លួនឯងសុខចិត្តដើរដឹកលា ។លុះដើរ
កាត់ភូមិស្រាប់តែ អ្នកស្រុកនិយាយចំអកថា អ្ហ៊ី ! កូនកម្លោះស្ដូកហើយសុខចិត្តជិះលា មិនព្រមឲ្យឧ៍ពុកដែលមានវ័យចំណាស់ជិះទេ ! ។

ដោយសារតែរអៀសខ្លួនជាមួយ នឹងសំដីអ្នកស្រុកកូនរបស់បុរសនោះក៏សុខចិត្តចុះដឹកលាដោយឲ្យឧ៍ពុកជិះម្ដង ។លុះឆ្លងកាត់វាលហើយ ចូលភូមិមួយទៀត ស្រាប់តែអ្នកស្រុកចំអក ឲ្យបុរសនោះថាអ្ហីយ៉ា ! ចំណាស់នេះហើយសុខចិត្តជិះលា យកស្រួលតែម្នាក់ឯងដោយទុកឲ្យ
កូនប្រុសដើរដឹកលាទៅវិញ ។

ដោយសារតេគេចំងកឲ្យបែបនេះ ទាំងពីរនាក់ឧ៍ពុក កូន ឡើងជិះលានោះទាំងពីរនាក់តែម្ដង ។ ទង្វើបែបនេះត្រូវពួកអ្នកស្រុកចំអកថា លាតូចសោះ បែរជានាំគ្នាជិះដល់ទៅពីរនាក់ មិនចេះអាណិតសត្វសោះហើយ ។ អស់តម្រេះបុរសពីរនាក់កូនប្រុស ក៏ចងលានោះសែងតែម្ដងទៅ ។

អ្ហ៊ី ! លាជាសត្វដែលគេចិញ្ចឹម សម្រាប់ធ្វើជាជំនិះបែរជាបបួលគ្នា សែងទៅវិញបុរសទាំងពីរនាក់ឧ៍ពុក កូននេះទំនងជាមានបញ្ហាអ្វីទេអ្ហី ?

ធ្វើយ៉ាងណាក៏ត្រូវគេចំអកបុរសទាំងពីរនាក់ កូនប្រុសនោះនិយាយនឹងកូនថាមកុំខ្វល់ជាមួយនឹងសំដីមនុស្សព្រោះមនុស្សតែមាន សកម្មភាពគឺមានកំហុសហើយ មានតែពួកអាអ្នកមិនធ្វើអ្វីសោះ ហើយអង្គុយចាំតែចាប់កំហុស ហើយអួតខ្លួនថា មិនចេះខុសនោះទេទើបជា មនុស្សត្រឹមត្រូវ ។

ឪពុករូបនោះក៏បានប្រាប់ទៅកូនប្រុសទៀថា កូនកុំខ្វល់នឹងសំដីមនុស្ស ។ភាសាចំអករបស់ពួកគេថ្ងៃនេះ ជាមេរៀនមួយ ហើយកូនត្រូវចាំថាមនុស្សដេក ស៊ីក៏គង់មានកំហុសដែរ គឺគង់តែថ្ងៃណាមួយ ខាំអណ្ដាតខ្លួនឯង ឬ ឆ្លាក់ឆ្អឹងត្រីដែរ ៕

អត្ថបទដែលជាប់ទាក់ទង