ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថន វីរៈ ដែលត្រូវបាន បញ្ជាការដ្ឋានអង្គរក្ស បណ្តេញចេញពីក្របខ័ណ្ឌ ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម

161

ព្រះសីហនុ៖. លោក ថន វីរៈ ជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ត្រូវបានបញ្ជាការដ្ឋានអង្គរក្ស ធ្វើលិខិតមួយគោរពជូនលោកអភិបាលខេត្តព្រះសីហនុ ថា លោក ថន វីរៈ ត្រូវបានអង្គភាព ដកឈ្មោះចេញពីបញ្ជីគ្រប់គ្រង នៃកងយោធពលខេមរភូមិន្ទ ហើយ ។

តាមរយៈលិខិត ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា លោក ថន វីរៈ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាព នឹងវិន័យកងកម្លាំងជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ នោះទេ ។
ជាមួយគ្នានេះ នាពេលថ្មីៗនេះ លោក ថន វីរៈ បានឆបោកប្រាក់ប្រជាជនក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើអោយអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។

បញ្ជាការដ្ឋានអង្គរក្ស សូមអោយលោកអភិបាលខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើលោក ថន វីរៈ យកឈ្មោះអង្គភាពទៅប្រព្រឹត្តអំពើខុសច្បាប់ ។

ទន្ទឹមនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ សម្រេចតែងតាំងនិងផ្តល់ឋានៈ លោក ថន វីរៈ ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។

ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ តែងតែរអួរទាំ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា លោក ថន វីរៈ ដែលធ្លាប់មានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធបញ្ហាដីធ្លី បែរជាត្រូវបានតែងតាំងពីទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ទៅវិញ ។ ដោយឡែក តាមប្រភពព័ត៌មានមួយទៀត បានឲ្យដឹងថា លោក ថន វីរៈ ពេលនេះ កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើនករណី នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង