ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្លាប់ ពេលជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូកង់បី ដួលបោកក្បាល

81

 

ភ្នំពេញ : បុរសម្នាក់ស្លាប់ភ្លាមៗ ពេលជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូកង់បី ដួលបោកក្បាល នៅម៉ោង ២និង២០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូចពេញ រាជធានី ភ្នំពេញ បណ្ដាលឲ្យបុ

បុរសម្នាក់បានជិះម៉ូតូ Drem ស៊េរី ឆ្នាំ២០១៦ ផ្លាកលេខ ភ្នំពេញ 1FO ~9942 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ ចតុមុខខណ្ឌដូចពេញ រាជធានីភ្នំពេញ ស្របនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ដែលមិនចាំផ្លាកលេខ ធ្វើ ដំណើរពីក្រោយមកដល់មុខចំណុចកាំបូឌីយ៉ាណា ដែលជាចំណុចកើតហេតុ ធ្វេីឱ្យទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដួលអូសជាច្រើនម៉ែត្រ បោកក្បាលជាមួយខឿនផ្លូវស្លាប់បាត់បង់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ។

ជនរងគ្រោះមានឈ្មោះ សូ លី ភេទប្រុស អាយុ៣៤ឆ្នាំ បម្រេីការងារផ្នែកសន្តិសុខ នៅកន្លែង (គ . ជ .ប ) ដែលមានអាសយដ្ឋានស្នាក់នៅម្តុំត្រឡោបែក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូកង់បីបើកគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង