ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​ក្រុម​ក្មេង​ទំនើង ជិះ​ម៉ូតូ​បង្ហោះ បាន​រង្វាន់​លើកទឹកចិត្ត​ពី​ព្រះសង្ឃ ក្រោយពី​នគរបាល​អប់រំ​

45

 

​កណ្ដាល​៖ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២០​នេះ នៅ​អធិការដ្ឋាន​នគរបាល​
​កៀនស្វាយ បានទទួល​អំណោយ​ពី​ព្រះគ្រូ មេគុណ​ខេត្ត កំពង់ស្ពឺ​ព្រះនាម​យុន សុទ្ធា​រ៉ា ក្នុងនោះ​មាន អង្គរ​3​តោន , សាប៊ូ លាង​​ចាន​នឹង​បោក​គួ​ក ចំនួន​55​កេះ ម៉ាស 1​កេះ​ធំ​,​អាល់កុល 100​ដប​តូច សម្រាប់​ចែកជូន​ដល់​កំលាំង​នគរបាល​ស្រុក​កៀនស្វាយ ចំនួន​127​នាក់​។​

​ក្នុង​ទឹក​​ព្រះទ័យ​ដ៏​ស​ន្ធា​ជ្រះថ្លា​របស់​ព្រះអង្គ​នោះ ដោយ​មើលឃើញ ពី​កិច្ចប្រតិបត្តិការ​ណ៍​រប​ស់​កម្លាំង​សមត្ថកិច្ច​នគរបាល​​ស្រុក​កៀនស្វាយ ដែល​ដឹកនាំ​ដោយ​លោក​ព្រុំ សំណាង ជា​អធិការនគរបាល​ស្រុក​កៀនស្វាយ ខណៈពេលដែល​កំលាំង​យើង​ឃាត់​​ក្រុម​ក្មេង​ទំនើង​ចំនួន​4​នាក់ ដែល​ជិះ​ម៉ូតូ​បង្ហោះ​នៅតាម​ផ្លូវ​សា​ធារ​ណះ ហើយ​ត្រូវបាន​នគរបាល​យើង​​ហៅ​មក​ធ្វើការ​អប់រំ​នឹង​សំពះសុំទោស ដល់​អាណាព្យាបាល​របស់គាត់​។ ព្រមទាំង​ធ្វើ​កិច្ចសន្យា​នៅ ចំពោះមុខ​សមត្ថកិច្ច​ថា ពេល​ចេញពី​កន្លែង​សមត្ថកិច្ច​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ គឺ​ខិតខំ​កសាង​
​ខ្លួន​អោយក្លាយ​ទៅជា​កូន​ល្អ សិស្ស​ល្អ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ នឹង​ឈប់​ប្រព្រឹត្ត​នូវ​អំពើ​ដែល​សង្គម​ស្ព​ប់​ខ្ពើម ជាហេតុ​នាំអោយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​
​ក្នុងនោះដែរ ព្រះគ្រូ​ចៅអធិការ​វត្ត​កោះ​ប្រាក់​ក៏បាន​​មាន​សង្ឃដីកា​ទូន្មាន​បន្ថែមទៀត នឹង​ចែក​សម្ភារ​​ដល់​ក្មេង​ទាំង​6​នាក់ ក្នុង​1​នាក់ ទទួលបាន​អង្គរ​29kg​មី ទឹកត្រី ស៊ិ​អាវ នឹង​ថវិកា​20000​រៀល​៕​

 

អត្ថបទដែលជាប់ទាក់ទង