ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ ចាត់វិធានការស្តីពីការបង្ការនិងទប់ស្តាត់ការឆ្លងរាលដាលជំងឺ Covid-19 យ៉ាងម៉ត់ចត់

118

ព្រះវិហារ៖ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាត់វិធានការស្តីពីការបង្ការនិងទប់ស្តាត់ការឆ្លងរាលដាលជំងឺ Covid-19 យ៉ាងម៉ត់ចត់។

   ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ធ្នូនេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបាញ់ថ្នាំសម្លាប់មេរោគនិងបំពាក់ដោយម៉ាស៊ីនកំចាត់មេរោគនៅក្នុងមន្ទីរនេះផងដែរ ដើម្បីធានាថា ក្នុងបរិវេណមន្ទីរ មិនមានការឆ្លងដោយជម្ងឺCovid-19 ។បើទោះបីក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ មិនមាននរណាម្នាក់បានឆ្លងដោយជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ខែវិច្ឆិកាក្តី

   ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រីបានមានប្រសាសន៍ថា យើងរួមគ្នាការពារ និងទប់ស្កាត់ជំងឺ Covid-19 តាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយលោកបានសូមអោយពុកម៉ែ បងប្អូន ទាំងអស់ជៀសផុតពីគ្រោះចង្រៃនេះ៕

 

អត្ថបទដែលជាប់ទាក់ទង