ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​សរសើរ​ក្រុម​ឡាន​ដឹក​ដី ដឹក​ខ្សាច់ បើក​ក្នុង​រាជធានី​ភ្នំពេញ តាមចិត្ត​បំផ្លាញ​ផ្លូវ ក៏​គ្មាន​បញ្ហា​ពីព្រោះ​មាន​ក្មួយ​ឧកញ៉ា​ម្ចាស់​បូរី​ម្នាក់​កាង​

246

​ភ្នំពេញ​៖​អ្នកទីក្រុង​ភ្នំពេញ គេ​សរសើរ​ក្រុម​ឡាន​ដឹក​ដី​ដឹក​ខ្សាច់ បើក​ក្នុង​រាជធានី​ភ្នំពេញ តាមចិត្ត​បំផ្លាញ​ផ្លូវ​ក៏​គ្មាន​បញ្ហា ពីព្រោះ​មាន​ក្មួយ​ឧកញ៉ា​ម្ចាស់​បូរី​ម្នាក់ កាង​ឱ្យ​បើ​អាជ្ញាធរ​ចាប់​មិនយូរ​ទេ ចេញ​វិញ​ហើយ​បើ​ផ្លូវ​ខូច​រដ្ឋ អ្នកធ្វើ​តើ​មិនមែន​ពូ​អញ​ធ្វើ​ឯណា​។ គេ​កោតសរសើរ​ទៀតថា​៖ ឧកញ៉ា​ខាងលើនេះ​រកស៊ី​ខ្សាច់​នៅ​តំបន់​ចាក់អង្រែ​ផ្លូវជាតិ​លេខ​២ និង​តំបន់​ផ្លូវជាតិ​លេខ​១​ផង​។​

​ជាក់ស្ដែង​កាលពី​រដូវវស្សា​កន្លង​មក ក្រុម​ឡាន​ដឹក​ដី​ដឹក​ខ្សាច់​ទាំងនោះ បាន​បើក​បំផ្លាញ​ផ្លូវ​ជាច្រើន ក្នុង​រាជធានី​ហើយ​ក្នុងនោះ​ក៏បាន​បំផ្លាញ​ផ្លូវជាតិ​លេខ​២ នៅ​តំបន់​ចាក់អង្រែលើ ខណ្ឌមានជ័យ ខូច​អស់​មកដល់​រដូវប្រាំង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​ឡើងវិញ​ហើយ​។ ដូច្នេះ​សូម​អំពាវនាវ​ដល់​ម្ចាស់ រថយន្ត​ធំ​ដឹក​ដី និង​ដឹក​ដីខ្សាច់​ទាំងនោះ មេត្តាជួយ​ថែរក្សា​ផ្លូវរដ្ឋ​ផង កុំ​ដាក​លើស​ទម្ងន់​បែបនេះ​តទៅទៀត​៕​

អត្ថបទដែលជាប់ទាក់ទង