ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាច្រើនខ្សែ ដែលទទួលរងការខូចខាតនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារត្រូវបាន ជួសជុលជាប្រចាំ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ

119

ព្រះវិហារ ផ្លូវជាច្រើនខ្សែ ដែលទទួលរងការខូចខាតនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារត្រូវបាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលជាប្រចាំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី១៥ធ្នូឆ្នាំ២០២០នេះថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានជួសជុលផ្លូវជាច្រើនខ្សែ និងជួសជុលបង្គោលសុវត្តិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល

  លោកសំ លាងទ្រី បានបញ្ជាក់ថា សំរាប់សកម្មភាពការងាររបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពនាពេលនេះរួមមាន៖

.  ក្រុមការងារថែទាំផ្លូវជាតិលេខ៦៤ ថ្ងៃនេះបន្ត ស្រោចកៅស៊ូ សៀលស្នាមប្រេះស្ថិតនៅចន្លោះ​​ គីឡូម៉ែត្រ៩៥+៤០០ដល់ គីឡូម៉ែត្រ៩៦+០០០ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

. ក្រុមការងារជួសជុលផ្លូវ ក្រាលកៅស៊ូ DBST (ថែទាំខួប) ប្រវែង៥,៦គីឡូម៉ែត្រ ថ្ងៃនេះបន្ត កាយដីគ្មានគុណភាពផ្លូវជាតិលេខ៦២ស្ថិតនៅចន្លោះ គីឡូម៉ែត្រ២៣០+៤០០ ដល់ គីឡូម៉ែត្រ២៣៣+៥០០ស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។

  . ការងារស្រោចកៅស៊ូឡើងវិញ (Re-Seal) ផ្លូវជាតិលេខ៦២ ប្រវែង ១១,០គីឡូម៉ែត្រ ថ្ងៃនេះបន្ត ស្រោចកៅស៊ូស្រទាប់ថ្ម ១៩មីលីម៉ែត្រ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ១៦៩+៧៤០ដល់គីឡូម៉ែត្រ១៧១+០៤០ស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។

. ក្រុមការងារចោះផ្លូវជាតិលេខ៦២ថ្ងៃនេះបន្តចោះនៅ គីឡូម៉ែត្រ១៨១+៨០០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

. ក្រុមការងារជួសជុលបង្គោលសុវត្តិភាពផ្លូវជាតិលេខ ៦៤ចន្លោះគីឡូម៉ែត្រ ៦០+០០០ដល់ គីឡូម៉ែត្រ៧៧+០០០ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង