ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវសហការ ជាមួយក្រុមហ៊ុន ជាសប្បុរសជនចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះនៅសង្កាត់ច្រាំងចំរេះទី១

59

 

ភ្នំពេញ៖កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អាន ផល្លា ជា ពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និង លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយរបស់សប្បុរសជន មកពី ក្រុមហ៊ុន ម៉ូតហារ៉ីហ្វីន និងក្រុមហ៊ុន អេច.អ.ខេ ប្រេន Rosalina Herb និងKlarity ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ឆេះផ្ទះចំនួន២ ខ្នងផ្ទះ ស្មើនឹង៦ គ្រួសារ ស្ថិតនៅជាប់នឹងផ្លូវបេតុង ក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ដោយហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។

ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ យុវជន ស.ស.យ.ក និងតំណាងក្រុមហ៊ុនជាច្រើននាក់ទៀតផងដែរ។
អំណោយ ដែលបានឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គីភ័ ចំនួន៦ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ គ្រឿងឧបភោគ និងបរិភោគមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង