ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃខ្លួនច្រៀងរបស់ តារា តន់ ចន្ទសីមា ថ្លៃ២ម៉ឺនដុល្លារ ត្រូវបានរិះគន់ពីម្ចាស់ផលិតកម្ម

280

 

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយ ពីសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្មGalaxy Navatraថា តម្លៃច្រៀងមួយលើករបស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ថ្លៃរហូតដល់២ម៉ឺនដុល្លារអាមេរិក។

មានការលើកជាសំណួរថាពិតឬអត់ ? រហូត អ្នកខ្លះភ្ញាក់ស្ទើភ្លាត់សំឡេងថា មិនគួរឲ្យជឿដែលតម្លៃនេះលើសអស់តារាចម្រៀងលំដាប់ជួរមុខ នៅកម្ពុជា ខណៈទស្សនិកជនជាច្រើនថ្លែងការរិះគន់លើការលើកតម្លៃខ្ពស់ហួសជ្រុលនេះ។

ថ្មីៗនេះតារា ចម្រៀង តន់ ចន្ទសីម៉ា ត្រូវ បាន ក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ ដែល អាច និយាយ បានថា ថ្លៃជាង ក្នុងចំណោមតារា ចម្រៀងល្បីៗ ទាំង អស់នៅក្នុងប្រទេស កម្ពុជា ដោយ គ្រាន់តែកម្មវិធីតូចៗដូចជា មង្គលការ ឬពិធីជប់លៀងនាងស៊ីថ្លៃ ដល់ទៅ ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ី ថ្លៃ ៥ពាន់ ដុល្លារ ឯណោះ ក្នុងមួយកម្មវិធី។បើទោះជាយ៉ាងណា លោក យឹម តាស្រង់ ក៏ បានបញ្ជាក់ថា៖ បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួល នាងច្រៀង  ហើយនាងក៏នឹងក្លាយជាតារាតំណាង របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះផងដែរ។

ស្របទៅតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះលើកឡើថា ការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននោះ។ លោកថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើ។

មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញាតន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារ តែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាង ឡើងច្រៀងនោះទេ។ លេចចេញសាររិះគន់ជាច្រើន ពីទស្សនិកជនថាជារឿងដែល មិនគួរឲ្យជឿសម្រាប់សិល្បករនៅកម្ពុជា រហូតមានអ្នកខ្លះលើកឡើងថាជាការបំប៉ោងតម្លៃមួយលើស ឬជ្រុលហួសហេតុ និងនាំឲ្យមានការរិះគន់ខ្លាំងទៅវិញនោះទេ។

ទោះជាយ៉ាងណាអ្នកផលិតកម្មវិធីម្នាក់បានលើកឡើងថា ប្រសិនបើដូចការលើកឡើងខាងលើមែន  តន់ ចន្ទសីម៉ា និងក្លាយជាតារាដើរបញ្ច្រាសអស់សិល្បករ ពិសេសអ្នកចម្រៀងក្នុងស្រុក ដែលទូទៅពួកគេបាន យកប្រាក់ឈ្នួលពីការច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា ខ្ពស់ជាងការច្រៀងតាមកម្មវិធីជប់លៀង ឬមង្គលការនោះ។ ប្រភពពីក្រុម ហ៊ុនឈ្មួញកណ្តាលដែលសម្រ បសម្រួលឬទាក់ទង នឹងការអញ្ជើញតារាចូលរួមកម្មវិធីធំៗវិញបានលើកឡើងថា ជារៀងរាល់ចុងឆ្នាំ គេតែងធ្វើ បច្ចុប្បន្នភាព នូវរាល់ព័ត៌មាន និងតម្លៃសិល្បករតូចធំ រូមទាំងតម្លៃតារាចម្រៀងសម្រាប់ចូលរួមកម្មវិធីនានាផងដែរ។ ទោះជាយ៉ាងណា គេនៅមិនទាន់ទទួលបាន តម្លៃខ្លួននៃការឡើងឆាក ច្រៀង ពីសំណាក់តារាច ម្រៀងរូបនេះនៅឡើយដែរ។

ប្រសិនបើដូចការលើកឡើងមែននោះ នាងពិតជាក្លាយជាតារាស្រីទី១ នៅកម្ពុជាដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅ កម្ពុជាក្នុងប្រវត្តិនៃការច្រៀងនោះ។
តារាចម្រៀងលំដាប់ជួរមុខ ឬGrad A នៅកម្ពុជាគឺមានតែ២រូបប៉ុណ្ណោះគឺ មាស សុខសោភា និង ឱក សុគន្ធកញ្ញា ដែលពួកនាងមានតម្លៃខ្លួន នៃការឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនានាចាប់ពី៣ទៅ៤ពាន់ដុល្លារ ឬអាចលើសនេះ តិចតួចទៅតាមតម្រូវការរបស់កម្មវិធី ឬទីជីតទីឆ្ងាយ ហើយតម្លៃនេះក៏បូកបញ្ចូលទាំងក្រុមរាំផងដែរនោះ។
ហក់ដល់តម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិក គឺអាចសម្រាប់តារាចម្រៀងទាំងពីរនេះ ក្នុងការក្លាយខ្លួនជាតារា តំណាងផលិតផលដែលមានភារៈ ច្រើនដែលត្រូវបំពេញ ក្នុងអំឡុងកិច្ចសន្យាជាតារាតំណាងនោះ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង