ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការធ្វើចត្តាឡីស័ក សម្តេចក្រឡាហោម អនុញ្ញាតឱ្យចេញ-ចូល បម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ

71

 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យចេញ-ចូល បម្រើការងារ ក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០តទៅ។

យោង បទបញ្ជារបស់ក្រសួងមហាផ្ទៃ លេខ ០០២ បបជ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការផ្អាកការ ចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ និងមតិណែនាំដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោម ស ខេង បានជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា មកទល់ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានបញ្ចប់ការធ្វើចត្តាឡីស័ក និង បានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីសកូវីដ១៩។

ផ្អែកតាមស្ថានភាពខាងលើនេះ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យចេញ-ចូលបម្រើការងារវិញ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបវិវេណ ទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបាន័បញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវី១៩ លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ តទៅ លើកលែងតែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល។ ក្នុងការចេញ-ចូល បំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឱ្យ ធ្វើការវាស់កំដៅ លាងសម្អាតដៃដោយទឹកអាល់កុលឬដែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្ត វិធានការការពារជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល។ល។ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យ រកវីរុសកូរីដ១៩ លើកទី២ រួចល់ ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង