ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចហ៊ុន សែន ជំរុញឲ្យក្រសួងសុខាភិ បាល បន្ដស្វែរកបញ្ហាកូវិដ-១៩ ក្នុងរយៈពេល ១៤ថ្ងៃនិងមុនរយៈពេល១៤ថ្ងៃក្រោយទៀត ចំពោះអ្នករកឃើញកូវិដ-១៩ថ្មី ដើម្បីផ្ដាច់ ឬ គល់

81

 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យក្រសួងសុខាភិបាលបន្តធ្វើការស្រាវជ្រាវបញ្ហាកូវីដ១៩ ក្នុងរយៈពេល ១៤ថ្ងៃ មុន និងរយៈពេល១៤ ថ្ងៃក្រោយទៀត ចំពោះអ្នកដែលរកឃើញកូវីដ១៩ថ្មី ដើម្បីផ្ដាច់ ឬគល់ ។

ក្នុងសន្និសីទសារព័ត៌មានពិសេស នាព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមកមានមន្ត្រី ក៏ដូចជាអ្នក ដែលបាន ធ្វើ ចត្តាឡីស័កបានល្អព្រោះថា ពួកគេគិតពីសុវត្ថិភាពខ្លួនគេ ប៉ុន្តែក៏មានអ្នកខ្លះធ្វើមិន បាន ល្អ ចំពោះ ការធ្វើចត្តាឡីស័កនោះទេ។ សម្តេចតេជោបានថ្លែងថា “ខ្ញុំស្នើដល់ក្រសួងសុខាភិ បាល ថា ទោះបីជាមានការស្នើពីមិត្តភក្តិបរទេស ក្តីតែខ្ញុំសូមឱ្យបន្តនូវការរុករករយៈពេល១៤ ថ្ងៃទៅខាងមុន និង១៤ថ្ងៃទៅខាងក្រោយ នៅពេលរកឃើញអ្នកណាម្នាក់ឆ្លងកូវីដ១៩ យើងត្រូវ រុករកនៅកន្លែងដែលរកឃើញភ្លាម”។ សម្តេចតេជោបន្តថា ការជោគជ័យរយៈ ពេល ជិត១ ឆ្នាំ មកនេះ ដោយសារយើងបានធ្វើការរុករកទីកន្លែងដែលកើតនោះទាន់ពេល ប៉ុន្តែយើង ក៏មិន អាចបោះបង់ចោលនោះទេ ព្រោះថាមិនអាចចាត់ទុកថាគេប្រាប់ យើងទាំង អស់នោះទេ។

សម្តេចតេជោបានលើកឡើងថា បើទោះបីជាការរុករកមានការពិបាកបន្តិចក្តី ត្រូវតែ ធ្វើ ដើម្បីកុំឱ្យមានការរីករាលដាល ហើយធ្វើបែបនេះដើម្បីផ្តាច់ចង្កោមកូវីដ១៩តែម្តង។ សម្តេចតេជោបានបន្ដទៀតថាមានការរិះគន់ខ្លះចំពោះសម្តេច ដូចជាករណីបង្ហាញ អត្ត សញ្ញាណអ្នកដែលឆ្លងជំងឺកូវីដ១៩។ ដែលចំណុចនេះ ជាកំហុសរបស់សម្តេច។ ទាក់ទង នឹងបញ្ហានេះ សម្តេចតេជោក៏បានសម្រេចឱ្យបញ្ចេញឈ្មោះ រូបថត មួយរយៈពេលខ្លី ដើម្បី ឱ្យគេដឹងថាពាក់ព័ន្ធនឹងការស្វែងរក និងងាយស្រួលគ្រូពេទ្យទៅរក។ ប៉ុន្តែពេលនេះ សម្តេចតេជោសម្រេចឱ្យដករូប និងឈ្មោះវិញហើយ ដើម្បីកុំឱ្យមានប៉ះពាល់សិទ្ធិបុគ្គល។

ជាមួយគ្នានេះ សម្តេចតេជោបានអរគុណចំពោះអ្នក ដែលហ៊ានចេញមុខថាខ្លួនបាន ឆ្លង ជំងឺកូវីដ១៩ ដែលចំណុចនេះបានធ្វើឱ្យគេដឹងនិងការពារ។ ប៉ុន្តែក៏មានមនុស្សមួយចំ នួន មិនហ៊ានចេញមុខនោះទេ ព្រោះខ្លាចខ្មាសគេ ដោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចំពោះអ្នកដែលយកសំណាកទី១ និង ២ រកមិនឃើញតែលើកទី៣ រកឃើញឆ្លងកូវីដ១៩ដោយសារមិនដឹងគាត់ដើរទៅទី ណា ខ្លះ នៅពេលធ្វើ គាត់ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង