ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារវិនិយោគអឺរ៉ុប នឹងធ្វើការវិនិយោគជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោង កែលំអកសិកម្មដែលមានប្រព័ន្ធធារាសាស្ត្រ

254

ភ្នំពេញ៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគារ របស់សហភាពអឺរ៉ុប នឹងធ្វើការវិនិយោគជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោង កែលំអកសិកម្មដែល មានប្រព័ន្ធធារាសាស្ត្រ (IAIP) ដើម្បីពង្រីកបណ្តាញ ផ្គត់ផ្គង់ទឹកនិងប្រព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តមួយចំនួននៅទូទាំងប្រទេស កម្ពុជា។

EIB នឹងវិនិយោគ ៨០ លានអឺរ៉ូនៅក្នុងគម្រោង IAIP ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនិងប្រព័ន្ធធារាសាស្ត្រនៅជនបទនៃប្រទេសកម្ពុជា។

ប្រជាជនប្រមាណ ២០០ ០០០ នាក់នៅក្នុងខេត្តចំនួន ៥ ដែលមានផ្ទៃដីដាំដុះ ៥១ ០០០ ហិកតានឹងទទួលបានអត្ថប្រយោជន៍ ពីការគាំទ្រ EIB ។

EIB នឹងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយភាពក្រីក្រ នៅតាមជនបទ និងរួមចំណែក ដល់ការអនុវត្តកសិកម្មប្រកបដោយ និរន្តរភាពនិងសន្តិសុខស្បៀង។

គម្រោង IAIP នឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រព័ន្ធធារាសាស្ត្របង្កើនភាពធន់ នៃកសិកម្មកម្ពុជាទៅ នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលវែងគម្រោងនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ធនធានទឹកឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម ហើយជាលទ្ធផលការកាត់បន្ថយ ភាពក្រីក្រនៅជនបទនៅកម្ពុជា។
គម្រោងនេះអនុញ្ញាតឱ្យប្រទេសកម្ពុជា បង្កើតនូវមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលមានសារៈសំខាន់ណាស់ ក្នុងរយៈពេលវែងសម្រាប់សមត្ថភាព របស់ប្រទេសក្នុងការ កាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុទៅ លើការផ្គត់ផ្គង់ទឹកនិងកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង