ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កុំយកគំរូសត្វអណ្ដើក

160

ភ្នំពេញ៖ អណ្ដើកជាសត្វគេចាត់ទុកាថា ស្លូតជាងគេតែជារឿយៗ សត្វនេះច្រើនតែស្លាប់ ដោយសារមាត់ ព្រោះតែចូលចិត្តសដម្ដែងការគួរ
សមខុសទំនង ។
មានរឿងនិទានមួយតំណាល ពីសត្វក្អែកការកូននៅលើចុងត្នោត។មង្គលការកូនក្អែកគឺ មានអ៊័កកាដង់ផឹកស៊ីត្រឹមត្រូវ ហើយសត្វក្នុងព្រៃទាំងអស់សុទ្ធតែបាន ទទួលការអញ្ជើញដូចគ្នាគឺមានតាំងពីពស់ ខ្លា តោ អណ្ដើក ។

ពួកគេសុទ្ធតែមានសមត្ថភាពឡើងលើចុងត្នោត ដើម្បីអាពាហ៍ពិពាហ៍មួយនេះ ដោយឡែកតែសត្វអណ្ដើកនៅវារគឹមៗក្រឡឹងគល់
ត្នោតដោយសារតែឡើងមិនរួចដូចគេ ។ក្អែកឈ្មោល និង ដន្លងរបស់គេឃើញដូចច្នោះ ក៍រាក់ទាក់សត្វអណ្ដើក ដោយស្រែកស្វាគមន៍អណ្ដើក
ពីលើចុងត្នោតទៅ ។
បន្ទាប់មកក្អែកក៏ពឹងក្រសារ ឲ្យខាំចង្កឹះម្នាក់ម្ខាង ដោយឲ្យអណ្ដើខាំ កណ្ដាលចង្កឹះហើយហោះ នាំអណ្ដើកឡើងទៅលើ
តែមុននឹងនាំឡើង សត្វតាំងអស់សុទ្ធតែ ហាមអណ្ដើកមិន ឲ្យនិយាយអ្វីទាំងអស់ បើមិនដូច្នោះទេនឹងធ្លាកមកដល់ដីហើយ ។
អណ្ដើកងក់ក្បាល់ យល់ព្រមហើយ ក្រសារក៏ហោះនាំទៅ ។ទៅជិតដល់ចុងត្នោតទៅ ហើយនោះភ្ញៀវនានាស្រែកស្វាគមន៍សត្វ
អណ្ដើក ។អណ្ដើកហាក់ដូចជារំភើបភ្លេចខ្លួន ក៏ស្រែកស្វាគមន៍វិញ បណ្ដាលឲ្យធ្លាក់ដី បែកស្នូកស្លាប់តែម្ដងទៅ ។ នេះជារឿងមួយ ។

រឿងមួយទៀតវាគ្រាន់តែជាការតំណាលតៗគ្នា ពីរឿងភ្លើងឆេះព្រៃដែល សត្វអណ្ដើកខំវា ររត់គេចភ្លើងឆេះព្រៃ នោះទាំងប្រផិតប្រផើយ ។
រត់រួចខ្លួនហើយមិនខំរត់បន្តទៀតទេ បែរជាឈរដង្ហក់ស្រក់ទឹកភ្នែក អាណិតដល់ពស់ដោយ និយាយថាឪសម្លាញ់អ្ហើយ អញមានជើងផងរត់មិនចង់រួច ចុះទម្រាំគ្មានជើង ដូចឯងប្រហែលជាស្លាប់ ក្នុងភ្លើងអស់ហើយមើលទៅ ។កំពុងតែស្លុងអារម្មណ៍អាណិតពស់ ភ្លើងឆាបមក
មួយវឹបទៀត សត្វអណ្ដើកក៏ស្លាប់បង់ជីវិតទៅ ។
ជាមនុស្សកុំធ្វើអ្វីតាម តែការបញ្ចើចបញ្ចើររបស់គេ ព្រោះវាងាយនឹងនាំមហន្តរាយដល់ខ្លួន ។មិនតែប៉ុណ្ណោះ ក៏មិនត្រូវចេះតែអាណិត
ដល់អ្នកដែលមានលទ្ធភាព ជាងខ្លួននោះដែរ ។ នេះវាមិនខុសពី សម័យឃោសនាបោះឆ្នោតនោះទេ ដែលខ្លួនឯងជិះម៉ូតូកញ្ចាស់សោះសុទ្ធតែ
សន្យាទិញអ្វីៗ ជូនដល់ប្រជាជននៅពេល ដែលខ្លួនជាប់ឆ្នោតនោះ ។
សុំទោសនេះវាគ្រាន់តែ ជាការស្រមៃ របស់បុរសឡឺកឺតែប៉ុណ្ណោះ សូមអ្នកដែលធ្លាប់ មានខ្លួនដូចសត្វអណ្ដើក មេត្តាកុំរើសដាក់ខ្លួនធ្វើអ្វី ព្រោះខ្លាចគេថាគោដំបៅខ្នងក្អែក ហើយរំលងរំសាយកន្ទុយយ៉ាងម៉េចទេ ៕

អត្ថបទដែលជាប់ទាក់ទង