ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ស្រាវជ្រាវរកឃើញ និងបង្ហាញមុខយុវជនបង្ហោះម៉ូតូ តាមផ្លូវសាធារណៈក្នុងក្រុងស្វាយរៀង

75

 

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ០១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុង បានធ្វើការកំណត់មុខសញ្ញា ក្មេងបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើតាមដងផ្លូវជាតិលេខ១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលនៃស្រាវជ្រាវឈាន ទៅឃាត់ខ្លួនបានចំនួន០២នាក់ ទី១ ឈ្មោះ គង់ សិរីសុនីតិ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ:សិស្ស មានអាស័យដ្ឋាននៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និង ទី២ ឈ្មោះ មាស ចាន់សុផាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានអាស័យដ្ឋាននៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទាំងពីរនាក់នេះបានធ្វើកិច្ចសន្យាអប់រំ អោយកែខ្លួនឡើងវិញបញ្ឈប់ការបង្ហោះម៉ូតូ។ កម្លាំងនគរបាលនៅបន្តធ្វើការស្រាវជ្រាវ រកក្មេងទំនើងបង្ហោះម៉ូតូផ្សេងទៀត យកមកធ្វើការអប់រំ ។

សំណូមពរមាតាបិតា អាណាព្យាបាល ណែនាំកូនចៅអោយបានល្អ កុំបណ្តោយអោយបង្ហោះម៉ូតូ ព្រោះគ្រោះថ្នាក់ចរាចរណ៍ អាចកើតមានគ្រប់វិនាទី។

សូមឆ្លើយថាទេចំពោះគ្រឿងញៀន! គ្រឿងញៀនបំផ្លាញអនាគត់អ្នក គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង