ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡាយមេ១ខ្សែ មានតួរនាទីរំដោះទឹក ដ៏សំខាន់នៅប៉ែកខាងត្បូងរាធានីភ្នំពេញ ខណ្ឌ ដង្កោ ត្រូវបាន ក្រសួងធនធានទឹក ចុះអនុវត្ដស្ដារ

147

ភ្នំពេញ៖ លោក ឈា ប៊ុនរិទ្ធ អគ្គនាយក កិច្ចការបច្ចេក ទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមនិងមន្រ្តីបច្ចេកទេស នាយកដ្ឋានធារាសាស្រ្ដកសិកម្ម សហការជាមួយលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីជំនាញ ក្រសួង និងមន្ទីរ បានចុះពិនិត្យស្ថានភាពប្រឡាយមេ ដើម្បីដាក់គ្រឿងចក្រ អនុវត្ដស្ដារជាបន្ទាន់ និងសិក្សា ត្រូវពង្រីកបន្ថែម ប្រឡាយមេ តភ្ជាប់ ទៅសង្កាត់ពង ទឹក ឆ្លងកាត់សង្កាត់ព្រៃវែង នៅខណ្ឌដង្កោ។ ពិធីចុះពិនិត្យការស្ដារប្រឡាយមេនេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រី បច្ចេកទេសនៃអគ្គនាយកដ្ឋាន ធារាសាស្ដ្រ កសិកម្ម នៃក្រសួងកសិកម្ម ថា ៖ ប្រឡាយមេ ដែលស្ថិតនៅក្នុងសង្កាត់ ពងទឹក- និងសង្កាត់ ព្រៃវែង ក្នុងខណ្ឌដង្កោនេះ មានប្រវែង ១៨៩៣ម៉ែត្រ (មាត់លើ១២ម៉ែត្រ) ស្ថិតនៅសង្កាត់ពងទឹក និងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជា ប្រព័ន្ធធារាសាស្ត្រ រំដោះទឹកដ៏សំខាន់ នៅប៉ែកខាងត្បូង រាជធានីភ្នំពេញ ពិសេស រំដោះទឹកចេញ ពីសង្កាត់ ក្រាំងពង្រក្រោម បានមួយផ្នែកធំផងដែរ ។
លោក អគ្គនាយកកិច្ចការបច្ចេកទេស និងក្រុមការងាររបស់ក្រសួង និងមន្ទីរ បានបន្តចុះពិនិត្យសកម្ម ភាពការងារពង្រឹងទំនប់សណ្តស្ទឹងព្រែកត្នោត មាន ប្រវែង ២៣៨៨ ម៉ែត្រ ស្ថិតនៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធា នីភ្នំពេញ ដែលបានចាប់ផ្តើម អនុវត្តតាំងពីចុង ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្រុមការងារ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម។
បច្ចុប្បន្នការងារស្ដារ និង ជួសជុលទំនប់ អនុវត្ដ បាន ប្រមាណ២០ភាគរយហើយដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង