ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករខេត្តកំពង់ធំ ធ្វើស្រែប្រដេញទឹក និងស្រូវប្រាំងបានចំនួន៥៤០៩៤ហិកតា និងធ្វើការស្ដារឡើងវិញលើផ្ទៃដី ស្រូវដែលខូចដោយទឹកជំនន់ បាន១០០ភាគរយ

89

 

កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កសិករខេត្តកំពង់ធំបាន យកចិត្តទុក ដាក់អនុវត្តន៍បង្កបង្កើនផលស្រូវប្រដេញ ទឹក និងស្រូវប្រាំងបានចំនួន៥៤០៩៤ហិកតា ស្មើនឹង ១៣៥,២៤ភាគរយ នៃផែនការ៤០០០០ហិកតា បើប្រៀបធៀបនឹងឆ្នាំមុន រយៈពេលដូច គ្នាខ្ពស់ជាងចំនួន៥៧៣៦ហិកតា។

ជាមួយគ្នានេះដែរ កសិករខេត្តកំពង់ធំបានយកចិត្តទុកដាក់ធ្វើការស្ដារឡើងវិញលើផ្ទៃ ដី ស្រូវដែលខូចខាតដោយទឹកជំនន់បានចំនួន៨២៥១ហិកតា ស្មើនឹង ១០០ភាគរយ លើផ្ទៃដី ដែលត្រូវស្ដារចំនួន៨២៥១ហិក តា។ ព្រមទាំងអនុវត្តន៍ដាំដំណាំរួមផ្សំនៅរដូវប្រាំងសរុបបាន ចំនួន១១៧៧ហិកតា បើប្រៀបធៀបរយៈ ពេលដូចគ្នានឹងឆ្នាំមុនខ្ពស់ជាងចំនួន១០២៥ហិកតា។

លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២០ សរុបបាន ចំនួន ១៨៧៧១៤ហិកតា ដោយទទួលបានទិន្នផលមធ្យម ២,៩៧៨តោន ក្នុង១ហិកតា។ រីឯតម្លៃស្រូវសើមពូជ (៥៤៥១) ចន្លោះពី៩៨០ ទៅ១០១០រៀលក្នុង១ គីឡូ ក្រាម។ ពូជ (ផ្ការំដួល)ចន្លោះពី១១០០ទៅ១១៤១រៀល ក្នុង១គីឡូក្រាម។ ពូជ(ចម្រុះ)ចន្លោះពី៨៦០ទៅ ៨៧០ រៀលក្នុង១គីឡូក្រាម និងតម្លៃដំឡូងមីស្រស់ចន្លោះពី៣៥៥ទៅ ៣៧២រៀល ក្នុង១គីឡូក្រាម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង