ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី និងក្រសួងសុខាភិបាលជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែកជ្រោយចង្វាធ្វើជាកន្លែងចត្តាឡីស័កនិងព្យាបាលជំងឺកូវី-១៩

79

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនិងក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វាធ្វើជាកន្លែងធ្វើជាកន្លែងចត្តាឡីស័កនិងព្យាបាលជំងឺកូវី១៩ ខណៈដែរ ជំងឺនេះបាននិងកំពុងរីករាលដាលនូវឡើយ

   ការសម្រេចជ្រើសរើសយកទីតាំងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០នេះខណៈដែរលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌចំនួនពីរ នោះគឺ មន្ទីរពេទ្យបង្អែកខណ្ឌដូនពេញនិងមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វា។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីលោកអភិបាលរាជធានីភ្នំពេញនិងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងទាំងពីរខាងលើនេះហើយ ក្រុមការងារក៏បានសម្រេចជាគោលការណ៍ ដោយជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វារធ្វើជាកន្លែងសាងសង់អាគារសម្រាប់ការធ្វើចត្តាឡីស័កនិងជាកន្លែងសំរាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយហេតុថា ទីតាំង មន្ទីរពេទ្យបង្អែកជ្រោយចង្វា មានទីធ្លាធំទូលាយដែលអាចសាងសង់ជាអាគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ១៩បាន ហើយអ្វីដែលសំខាន់ជាងនេះថែមទៀតនោះ មណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វានេះ មិនសូវមានប្រជាពលរដ្ឋមកទទួលសេវាព្យាបាលជំងឺច្រើនដូច នៅតាមបណ្ដាមន្ទីរពេទ្យបង្អែកខណ្ឌផ្សេងទៀតឡើយ

  គួរបញ្ជាក់ផងដែរថា ការជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែក ដើម្បីកសាងជាអាគារធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺ១៩នេះ ធ្វើឡើងក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរ រាជធានីខេត្តនិងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំងណាមួយ ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ១៩ ដោយសម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នូវឡើយទេពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករាក៏ថាបាន៕

 

អត្ថបទដែលជាប់ទាក់ទង