ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ​ឆាប់ឆេះ ​ឃ្លាំង​ផ្ទុក​សម្ភារៈ​របស់​សុខសាន្ត​រី​ហ្សត នៅ​ភូមិ​សុខសាន្ត ក្រុង​កោះរ៉ុង

34

 

(​ខេត្ត​ព្រះសីហនុ​)៖ សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​កោះរ៉ុង​បាន​ប្រាប់​ឱ្យដឹងថា នៅវេលា​ម៉ោង​៣:១៥​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​កោះរ៉ុង ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ហេង សំអឿន ចុះជួយ​ពន្លត់អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​០១​បាន​កេ​ី​ត​ឡេ​ី​ង​ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ចំណុចឃ្លាំង​ផ្ទុក​សម្ភារៈ​របស់​សុខសាន្ត​រី​ហ្សត ឆេះ​មាន​ទំហំ ១៥​ម៉ែត្រ គុណ​និង ៣០​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ម្ចាស់​ឈ្មោះ អ្នកឧកញ៉ា គិត ម៉េង ក្នុងនោះ​ខូចខាត​សម្ភារៈ​មានដូចជា​៖
-​ឡាន​ឆែរ​ឡែ​ត ចំនួន ១​គ្រឿង​
-​ម៉ា​សុ​ី​ន​អូប័រ​២៥០​សេស​ចំនួន ២​គ្រឿង​
-​ម៉ា​សុ​ី​ន​ត្រជាក់​ចំនួន ៥​គ្រឿង​
-​ទូរ​ទឹកកក​តូច ៤​គ្រឿង​
-​ម៉ា​សុ​ី​ន​ស្វាន ២​គ្រឿង​
-​ខ្សែ​ភ្លេ​ី​ង ដង​ហ្វា តុ​កៅអី កង្ហារ​និង​សម្ភា​រះ​មួយចំនួន​ផ្សេងៗ​ទៀត​។​

​ខូចខាត​សម្ភា​រះ​ទាំងស្រុង ក្នុងករណី​អគ្គីភ័យ​ខាងលើនេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​មូលហេតុ​នៃ​ការឆេះ កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ និង​អគ្គីភ័យ​រលត់​ទាំងស្រុង​ទៅវិញ​នៅវេលា​ម៉ោង​៧:០០​នាទី​ព្រឹក ថ្ងៃ​ដ​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង