ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្ស​និជ​ន ដាក់​ការសង្ស័យ តារា​សម្ដែង គឹម លីហ្សា បង្ហាញ​ចំណុច កាន់តែខ្លាំង​រឿង​លែង​ប្តី​នៅ​អូស្ត្រាលី​

220

 

​ភ្នំពេញ​៖ ទស្ស​និជ​ន មាន​ភ្ញាក់ផ្អើល​ជាថ្មី​ក្រោយពី​តារា​សម្តែង និង​ជា​អ្នកលក់​ឡេ​លើ​អន​ឡាញ​ម្នាក់​ដែរនោះ បានបង្ហាញ​ពី​តម្រុយ​មួយចំនួន​ដែលជា​សញ្ញា​មិនល្អ​សម្រាប់​ជីវិត​គូរ​ជា​ប្តី​ប្រពន្ធ​។ ការ​បង្ហោះ​សារ​ប្លែកៗ​ជាច្រើន បន្តបន្ទាប់​ក៏ត្រូវ​បាន​អ្នក​រួម​អាជីព និង​ទស្ស​​និជ​ន​ដាក់​ការសង្ស័យ​ដែរ​ថា​នាង​បាន​ជួប​រឿង រ៉ាវ​រកាំរកូស​នឹង​ស្វាមី​នៅ​ប្រទេស​អូស្ត្រាលី​ជា​យូរ​មក ហើយ​។​

ដំណឹង​ខ្សឹបខ្សៀវ​នៃ​ការ​លែងលះ​នេះ​ធ្លាប់ ត្រូវបាន​សុះសាយ​ម្តង​រួចមកហើយ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ពេល​គឺ​ក្រោយពី​នាង​លេចមុខ​មក​រស់នៅ​និង​ប្រកប​មុខ​ជំនួញ​នៅ​កម្ពុជា ចាប់ តាំងពី​ដើមឆ្នាំ​២០១៨​មក​។ សារ​ថ្មី​ន័យ​ចាក់​ដោយ​ពី​តារា​សម្តែង​រូបនេះ​បាន​លើកឡើងថា “​គេ​ឧកញ៉ា ជំទាវ​គេ​ប្រកាស​លែង​គ្នា​បាន ចុះ​យើង​ហេតុ​អី​ត្រូវ​ខ្មាស បើ​នៅ​គ្មាន​សុភមង្គល​ចឹ​ង ម្នាក់​ចង់​ត្រូវ​ចង់បាន​យុត្តិធម៌ ម្នាក់​ចង់​ឈ្នះ ចឹ​ង​នៅ​ជាមួយគ្នា​ដូច​ឱប​ភ្លើង​ចឹ​ង​ថ្ងៃនេះ​សុំ​ប្រកា​សលែង​ប្តី​ដែរ​ហើយ​”​។ នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​បន្ថែម​ពី​តារា​ស្រី​រូប នេះ​បាន​នៅឡើយ​ទេ ។ ទោះជា​សារ​ដែល នាង​បាន​បង្ហោះ​មិនបាន​សំដៅលើ​បុគ្គល​ណា​ក្តី ប៉ុន្តែ​សារ​នេះ​បង្ហោះ​ក្រោយពី​ផ្ទុះ​ករណី​នៃ​ការ​លែងលះ​រវាង អ្នកជំនួញ​ល្បី​២​រូប បាន​មួយ​ថ្ងៃនោះ​។ នេះ​ក៏​មិនមែនជា​លើកដំបូង​ដែរ​ដែល​តារា​ស្រី​រូបនេះ​បានប្រកាស​សារ​បែប Drama អំពី​ជីវិត​គូ​ដែល​មិនមាន​ក្តី​សុខ​នោះ​។​

សូមបញ្ជាក់ថា​៖ តារា​សម្តែង​ស្រី​វ័យ ៣២​ឆ្នាំ អ្នកនាង​គឹម លីហ្សា​បាន​រៀប កាលពី​អំឡុង​ចុង ឆ្នាំ​២០១៣​ជាមួយ​លោក គាវ វុទ្ធី ហៅ ស្តេ​វិ​ន ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស អូស្ត្រាលី និង​ទទួលបាន​ចំណងដៃ​
​កូនប្រុស​ម្នាក់ ៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង