ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ចំការមន ជួប​សំណេះសំណាល ជាមួយ​ប្រជាជន​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​ដាក់លូ​ផ្លូវ​លេខ​៤៩០

79

 

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​លេខ​៤៩០ សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ដើម្បី​ផ្សព្វផ្សាយ និង ពិភាក្សា​អំពី​ការដាក់​ប្រព័ន្ធ​លូ​ថ្មី នៅ​ផ្លូវ​ខាង​លេ​ី ក្នុង​ការរំដោះ​ទឹកជំនន់​ដោយ​ទឹកភ្លៀង​នា​រដូវវស្សា​ពី​ផ្លូវថ្នល់​និង​លំនៅស្ថាន​ប្រជាជន​នៅ​ទីនោះ​ផងដែរ​។​ហើយ​ការងារ​នេះ​ដោយមាន​ការចូលរួម​ពី​គណៈ​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​, ការិយាល័យ​ពាក់ព័ន្ធ , រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ និង​បងប្អូន​ប្រជាជន​គាត់​ចូលរួម​ស្ថាប់​និង​គាំទ្រ​គម្រោង​ដាក់​ប្រព័ន្ធ​លូ​មេ​ថ្មី​ខាងលើ​នោះ​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​អភិបាលខណ្ឌ​ចំការមន ថេ​ង សុ​ថុល បាន​មានមតិ​លើ​ឡើង​ដោយ​សូមអោយ​បងប្អូន​ត្រូវ​រក្សា​អនាម័យ ,​ពាក់​ម៉ាស និង បាញ់​ទឹក​អាកុល​ឬ​ជែ​ល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ចែក​ម៉ាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទុក​យកទៅ​ប្រើប្រាស់​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង