ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភូមិចំនួន២ ក្នុងស្រុករវៀង កំពុងវាយប្រហារ ដោយជំនន់ទឹកភ្លៀង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងជួយសង្គ្រោះ និងបញ្ជូនប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព​

110
ខេត្តព្រះវិហារ៖ ភូមិចំនួន២ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានវាយប្រហារ ដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងជួយសង្គ្រោះ និងបញ្ជូនប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាពផងដែរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ​ ។
   មន្ត្រីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា សម្រាប់
ខេត្តព្រះវិហារ​នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ​
ទឹកជំនន់ទឹកភ្លៀងកំពុងវាយប្រហារ​ ភូមិបង្ក​ន​ និងភូមិស្រែ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ​ ហើយពេលនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ដោយបញ្ជូនទៅរកទីទួលសុវត្ថិភាព​។
  មន្ត្រីដដែរបានបញ្ជាក់ថា​ ទឹកអូរដែលបណ្តាលឲ្យជន់លិចភូមិប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីទឹកភ្លៀង មិនមែនបណ្តាលមកពីទឹកស្ទឹងសែននោះទេ ដូច្នេះបើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំង ក៏ទឹកអូរមិនឡើងជន់លិចភូមិប្រជាពលរដ្ឋបែបនេះដែរ៕

 

អត្ថបទដែលជាប់ទាក់ទង