ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ចេញអនុក្រឹត្យកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន

40

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យ ស្ដីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួនដោយក្នុងនោះ ក៏មានមុខទំនិញខ្លះត្រូវបានបន្ថយពន្ធគយមកនៅត្រឹម 0%។

យោងតាមអនុក្រិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាក្រកម្ពុចា ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ស្ដីពីការកែសម្រួលអត្រាពន្ធគយ ទៅលើមុខទំនិញមួយចំនួន។ ដោយក្នុងនោះផងដែរ ក៏មានមុខទំនិញខ្លះត្រូវបានបន្ថយពន្ធគយមកនៅត្រឹម 0% ដូចខាងក្រោម៖

១.បន្ថយពី ៧% មក ០% លើមុខទំនិញ វត្ថុធាតុដើមសម្រាប់ផលិតផលកម្មចំណីអាហារនិងភេសជ្ជៈ និងប្រព័ន្ធសូឡាចំនួន១៣បន្ទាត់ពន្ធនៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០១៧ជាធរមាន។

២. បន្ថយពី ១៥% មក ០% លើមុខទំនិញឧបករណ៍ និងគ្រឿងម៉ាស៊ីកែច្នៃសំខាន់ៗ ដែលបម្រើការដល់សង្វាក់ផលិតកម្មនានាចំនួន៥៦បន្ទាត់ពន្ធនៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ជាធរមាន។

៣.ពី១៥ភាគរយ មក៧ភាគរយ លើមុខទំនិញវត្ថុធាតុដើមនិងម៉ាស៊ីនកែច្នៃសំខាន់ៗបម្រើការឲ្យសង្វាក់ផលិតកម្មនានា ចំនួន៦០បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០១៧ ជាធរមាន។

៤.ពី៣៥ភាគរយ មក៧ភាគរយ លើមុខទំនិញអាល់កុលសម្លាប់មេរោគ និងមុខទំនិញមួយចំនួនទៀត គាំទ្រដល់វិស័យឧស្សាហកម្ម និងពី៣៥ភាគរយ មក១៥ភាគរយ លើមុខទំនិញជាវត្ថុធាតុដើមនិងធាតុចូលផលិតកម្ម។

ត្រូវបានបន្ថយអត្រាអាករពិសេសលើមុខទំនិញនាំចូលមួយចំនួនដូចជា ពី១០ភាគរយ មក០ភាគរយលើមុខទំនិញប្រេងរំអិលប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌម៉ាស៊ីនលាងចាននិងទោចក្រយាន។ ពី១០ភាគរយមក៥ភាគរយលើមុខទំនិញសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ។ ពី២៥ភាគរយមក០ភាគរយ លើមុខទំនិញប្រេងរំអិលជាធាតុចូលក្នុងសង្វាក់ផលិតកម្មនានា។ ពី៣៥ភាគរយមក០ភាគរយ លើមុខទំនិញអាល់កុលសម្លាប់មេរោគប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងពី៣៥ភាគរយ មក១៥ភាគរយ លើមុខទំនិញមេស្រាដែលមានជាតិអាល់កុលចាប់ពី៨០ដឺក្រ។

យោងតាមអនុក្រឹត្យនេះ មិនមែនមានតែការបន្ថយពន្ធគយទំនិញនាំចូលដែលបានរៀបរាប់ខាងលើនេះទេ ប៉ុន្ដែក៏មានបន្ថយពន្ធគយនិងអាករពិសេសទៅលើទំនិញផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង