ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ចាប់ផ្តើមពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ អំពីកិច្ចលទ្ធកម្មទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅកម្ពុជា

73

 

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថានៅ ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០នេះលោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន ដឹកនាំ កិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ជាមួយលោកលោករដ្ឋមន្រ្តី ក្រសួង សុខាភិបាលនិងដៃគូពាក់ព័ន្ធដែលរួមមានអង្គការសុខភាពពិភពលោក(WHO)អង្គការយូនីសេហ្វ(UNICEF), ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា(EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើមនិងដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និង កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីវង្សីវិស្សុតមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សានិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និង ពហុភាគី លើភាពគ្រប់ជ្រុងជ្រោយ និងស័ក្តសិទ្ធិភាពនៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងទិញ និងការ ផ្តល់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃ ការ ប្រើប្រាស់។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួល ស្គាល់ពី អង្គការសុខភាព ពិភពលោក តែប៉ុណ្ណោះ ទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការ ទិញផ្ទាល់ពី ក្រុមហ៊ុនផលិត និងតាមរយៈ យន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបញ្ជាក់អោយដឹងដែរថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនឱ្យ បានប្រមាណ១០ លាន នាក់ ដោយក្នុង នោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility ) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាន នាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាន នាក់ ទៀត ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយ ផ្គត់ផ្គង់ ពី ដៃគូ អភិវឌ្ឍន៍ផ្សេងទៀត និង ដោយ ការធ្វើលទ្ធកម្ម ទិញ ដោយរាជរដ្ឋាភិបាលផ្ទាល់។

អត្ថបទដែលជាប់ទាក់ទង