ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ជន​ស​ង្ស​យ័​រូបនេះ យក​កាំបិត​កាប់ បុរស​ម្នាក់​ឲ្យ​រងរបួស

145

 

​ព្រះសីហនុ​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ជន​ស​ង្ស​យ័​រូបនេះ យក​កាំបិត​កាប់ បុរស​ម្នាក់​ឲ្យ​រងរបួស​ត្រង់​ទ្រូង ក្នុង​ជម្លោះ​ហឹ​ង្សា​ជាមួយគ្នា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។​

​នេះ​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ជ​នស​ង្ស​យ័​ឈ្មោះ ទង ណៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឡេង សុខា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ឃាត់ខ្លួន​ជនសង្ស័យ នាំយក​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ដើម្បី​ដោះស្រាយ​បន្ត​តាម​និតិ​វិធី​ច្បាប់ ចំណែក​អ្នករបួស​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង​៕​

អត្ថបទដែលជាប់ទាក់ទង