ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងមានការប្រកួតមិត្តភាពកម្ពុជា ចិន ថ្ងៃសម្ភោធន៍ពហុកីឡដ្ឋានមនរតកតេជោ

81

ភ្នំពេញ៖តាមការឲ្យដឹងពីលោកវ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣នោះថា នឹងមាន
ការប្រកួតសាកល្បងជាមិត្តភាពកម្ពុជា ចិននាថ្ងៃសម្ភោធន៍ឲ្យប្រើប្រាស់ ។
ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញពេល
នេះកំពុងតែពន្លឿនការសាងសង់ ដើម្បីបញ្ចប់នាខែឧសភាឆ្នាំ២០២១ ។

ពហុកីឡដ្ឋាននេះគឺជា
កន្លែងសម្រាប់ប្រារព្ធការប្រកួត និង បៀក បិទការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ពហុកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋ ប្រជាមានិតចិន បានសាងសង់ ប្រមាណជា៨៥ភាគរយ ហើយៗគ្រោងនឹងបញ្ចប់ ការសាងសង់រួចរាល់ នៅខែឧសភា ឆ្នាំ២០២១។
គិតមកដល់ ពេលនេះ សំណង់ បានសាងសង់ប្រមាណជា ៨៥ភាគរយហើយ ដោយភាគីចិន បានពន្លឿន ការងារបានច្រើន ក្នុងនោះបាន បំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអី មានព៌ណចម្រុះបន្ថែម មានពណ៌ស ខៀវ និងបៃតង។

តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេស គឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ សង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡា ដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅ របស់អត្តពលិកគ្រូបង្វឹកមន្ត្រីកីឡាបានប្រ
មាណណ៧០០០នាក់ ដែលអាចកាត់បន្ថយការចំណាយ លើការរៀបចំនេះបានច្រើនដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕

អត្ថបទដែលជាប់ទាក់ទង