ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារសំឡេង សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនជនរួមជាតិ ទប់ស្កាត់នូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ

71

ភ្នំពេញ៖ សារសំឡេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ នាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីទប់ស្កាត់បង្កាជម្ងឺកូវីដ១៩។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត និង​អ្នកពាក់ព័ន្ធ រៀបចំ​ឲ្យ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ព្រំដែន​តែម្តង ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​។ ការអំពាវនាវរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពី​ប្រទេស​ថៃ​កំពុង​ផ្ទុះ​រាលដាល​ករណី​ឆ្លង​កូ​វីដ​-១៩ ជាង​៥០០​ករណី​។​
សម្តេច ហ៊ុន សែន ក៏បានបញ្ជា​ឲ្យ​អគ្គបញ្ជាការ​កងទ័ព ត្រៀមកម្លាំង និង​រថយន្ត​ជាច្រើន​គ្រឿង ដើម្បី​រង់ចាំ​ដឹកជញ្ជូន​ពលរដ្ឋ ទៅ​កាន់តែ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ក្នុងករណី​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​ព្រំដែន​កកស្ទះ​ផងដែរ​។

​ទន្ទឹមជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ​ទៅដល់​ពលរដ្ឋ​ខ្មែរ ពិសេស​កម្មករ​ខ្មែរ ដែលមាន​គម្រោង​ធ្វើដំណើរ​ទៅមក​ប្រទេស​ថៃ ឲ្យ​ពន្យារ​ការធ្វើដំណើរ​រប​ស់​ខ្លួន​សិន​។ នៅក្នុង​សារ​ពិសេស​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​តាម​ធម្មតា ហើយ​ត្រូវ​ឲ្យ​ជឿទុកចិត្ត លើ​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ថៃ​ផងដែរ​។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការអំពាវនាវ​របស់​ខ្ញុំ ទៅកាន់​បងប្អូន​កម្មក​រ កម្មការិនី​ដែល​កំពុង​នៅ​ប្រទេស​ផង ចំពោះ​ឪពុកម្តាយ និង​ក្រុមគ្រួសារ​នៃ​កម្មករ​ផង និង​អ្នក​ដែល​កំពុង​ត្រៀមខ្លួន​ចូល​ប្រទេស​ថៃ​សូម​ផ្អាក​ទាំង​ខុសច្បាប់ ទាំង​ត្រូវ​ច្បាប់ ក៏​សូម​ផ្អាក នៅក្នុង​កាលៈទេសៈ​បែបនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង