ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកដើរ និង អ្នករត់

136

 

ភ្នំពេញ៖ធម្មតារវាងអ្នកដើរនិងអ្នករត់ គឺអ្នករត់ប្រាកដជាលឿនជាង និងឆាប់ដល់ទីជាងហើយ តែបន្ទាប់ពីរត់ដល់មិនដឹងថា អ្នកនោះស្ថិតក្នុងស្ថានភាពយ៉ាងណា ឬ ក៏អាចមិនដល់ទីផងក៏សឹងតែថាបានដែរ ។
សុភាសិតខ្មែរមួយឃ្លាបានពើលថាសន្សឹមកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា ។

វាជាសុភាសិតមួយដែលមានចរឹកអប់រំល្អព្រោះវាជា
សុភាសិតបង្ហាញពីគតិអប់រំ ។សព្វថ្ងៃនេះក្នុងសង្គមខ្មែរយើងអ្នកខ្លះក្នុងស្ថានភាពធម្មតា គេមិនធ្វើអ្វីដើម្បីជួយសង្គមនោះទេតែដល់ពេលមួយ
ដែលគេត្រូវការឲ្យសង្គមជួយវិញនោះ គេខិតខំបំពេញការងារជួយសង្គមទាំងគ្មានទឹសតំបន់ ។

ជួនកាលការងារមិនទាន់ដល់គោលដៅផងក៏បាត់បង់ទឹកចិត្ត ដោយសារតែធ្វោះអ្វីៗ ដោយគ្មានផែនការច្បាស់លាស់គឺធ្វើតាមរបៀប
ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ។បែបនេះគេហៅថាខំរត់ទាំងមិនបានកំណត់ទឹសដៅ ដែលត្រូវទៅទីបំផុតរកគោលដៅមិនឃើញ ។រីឯ
អ្នកដើរវិញគេធ្វើដំណើរសន្សឹមៗដោយមិនបារម្ភ ព្រោះគេបានកំណត់គោលដៅ រួចេះជាស្រេចហើយនៅពេលដែលគេដើរដល់កម្លាំងរបស់គេ
នៅរក្សាដដែលដោយគ្មានបញ្ហា ។

តែបើអ្នករត់នោះជាអត្តពលិកដែលមានការហ្វឹកហាត់ត្រឹមត្រូវ គេនឹងរត់ដល់ទីដោយគ្មានបញ្ហា ព្រោះគេជាអ្នកដែលបានត្រៀមខ្លួន
ទុកជាមុនដើម្បីធ្វើការងារមួយនេះ គេធ្វើដោយមិនតក់ក្រហល់គឺធ្វើទៅតាមលំដាប់លំដោយ និងគេមានសមត្ថភាពគ្រមគ្រាន់ព្រោះគេត្រៀមខ្លួន ដើម្បីការងារមួយនេះ ។
ស្រុកខ្មែរអ្នកដែលមិនចេះរត់ច្រើនតែបង្ខំចិត្តរត់ នៅពេលរដូវបោះឆ្នោត ឈានមកដល់ហើយ ទីបំផុតពួកគេបានត្រឹមតែជំពប់ជើងដួល កណ្ដាលទីប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង