ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីប្រគល់-ទទួល​ កុំព្យូទ័រ​យួរដៃ​ និង​ម៉ាសុីនបញ្ចាំងស្លាយ​ សម្រាប់គាំទ្រការអនុវត្តកម្មវិធី​ អប់រំសុខភាពបន្តពូជ​ និងសុខភាពផ្លូវភេទ

120

 

រាជធានីភំ្នពេញ​៖​ កុំព្យូទ័រ​យួរដៃ​ ចំនួន២៤គ្រឿង​ និង​ម៉ាសុីនបញ្ចាំងស្លាយ​ចំនួន០៦គ្រឿង​ ដែលជាអំណោយឧបត្ថម្ភដោយ​អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន​ (United Nations Population Found-UNFPA ) ជូនដល់ក្រសួងអប់រំ​ យុវជន​ និងកីឡា​ សម្រាប់គាំទ្រការអនុវត្តកម្មវិធី​ អប់រំសុខភាព​ សុខភាពបន្តពូជ​ និងសុខភាពផ្លូវភេទ។

កម្មវិធីនេះ​ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ ព្រមទាំងវត្តមានលោក​ Daniel Alemu តំណាងអង្គការ​ UNFPA​ និងថ្នាក់ដឹកនាំ​ មន្ត្រីអប់រំជាច្រេីនរូប។

សូមជម្រាបថា​ សម្ភារៈ​បច្ចេកវិទ្យា​ទាំងអស់​ ត្រូវបានប្រគល់ជូន​ អគ្គនាយកដ្ឋាន​យុវជន​ នាយកដ្ឋានសុខភាពសិក្សា​ វិទ្យាស្ថាន​ មជ្ឈមណ្ឌល​ និងសាលាគរុកោសល្យ​ ដេីម្បីប្រេីប្រាស់​ ជំរុញប្រសិទ្ធភាពការងារកាន់តែប្រសេីរឡេីង​៕

អត្ថបទដែលជាប់ទាក់ទង