ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យដែលបំផ្លាញ ផ្ទះអ្នកស្រុកច្បារអំពៅទី១បានរលត់ហើយ ដោយឆេះអស់២ខ្នង

116

ភ្នំពេញ៖ ករណីអគ្គីភ័យឆេះផ្ទះនៅជាន់ទី០២ ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះបានរលត់ហើយ ដោយបានបំផ្លាញផ្ទះអស់២ខ្នង បើទោះមានអន្តរាគមន៍រថយន្តអគ្គីភ័យជាច្រើនគ្រឿងរបស់ក្រសួងមហាផ្ទៃ ស្នងការនគរបាលរាជធានីភ្នំពេញ នាយកដ្ឋានអង្គរ័ក្សនិងបូរីប៉េងហ៊ួត ហើយនិងរថយន្តទឹករបស់សាលាខណ្ឌច្បារអំពៅ ។

អគ្គីភ័យបានរលត់ទៅវិញនៅម៉ោងនៅម៉ោងជិត១០ព្រឹកថ្ងៃខែឆ្នាំដដែលនេះដោយខូចខាតទាំងស្រុងអស់០២ខ្នងផ្ទះនិងសម្ភារះមួយចំនួនផងដែរតែមិនបណ្ដាលរងគ្រោះថ្នាក់ដល់ប្រជាជនទេពោលគឺឆេះតែផ្ទះប៉ុណ្ណោះ។

 ស្ថិតនៅក្នុងហេតុការនេះផងដែរគេសង្កេតឃើញវត្តមានលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរង ,លោកម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅ,លោកមេបញ្ជាការប៉េអឹមគិត សុផលនិងលោកចៅសង្កាត់ច្បារអំពៅទី១ ពៅ ហួតជួយអន្តរាគមន៍ផងដែរ។

   លោកពៅ ហួតចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថាមូលហេតុបណ្ដាលអោយមានអគ្គីភ័យខាងលើនោះគឺបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី។

ជាមួយគ្នានេះដែរលោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួតសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជនទូទៅសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លើងផ្សែងព្រោះអីពេលនេះឬរដូវនេះគឺជារដូវរំហើយអាកាសធាតុត្រជាក់ដោយធ្លាក់ខ្យល់មកពីទិសខាងជើងចឹងអ្វីៗវាអាចប្រឈមនិងបញ្ហាគ្រោះថ្នាក់ដោយចៃដន្យឬជាយថាហេតុដោយភ្លើងផ្សែង!បើសិនជាយើងមានការធ្វេសប្រហែសនោះពោលគឺការពារប្រសើជាជាងព្យាបាល៕

 

អត្ថបទដែលជាប់ទាក់ទង