ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ធ្វើ​ឲ្យ​ទស្ស​និជ​ន ភ្ញាក់ផ្អើល ខ្លាំង​ក្រោយពី​កាន់​ពាន​ថតរូប​ស្អាត​ជាងគេ គឺ​បញ្ចេញ​សមត្ថភាព 

212

 

​ភ្នំពេញ​៖ បេ​ក្ខ​នារី​ពាក់​ស្លាក​លេខ​៩ កញ្ញា​ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាននិងកំពុង​តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​នឹង​រូប​សម្រស់​អមដោយ​សម្ថ​ភាពលេច​ធ្លោ​របស់​នាង មុន​ថ្ងៃ​គ្រង​មកុដ MISS CAMBODIA2020​មកដល់​។ បាន​នឹង​កំពុងតែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ក្រោយពី​នាង​ទទួលបាន ពានរង្វាន់​កាន់​ក្នុង​ដៃ​មួយ​រួចជាស្រេច​ក្នុង​ថ្ងៃ​ប្រកួត​បឋម​កាលពី​រាត្រី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ដោយ​នាង​ទទួលបាន​ពាន​កញ្ញាឯក​ថតរូប​ស្អាត ។​

កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារា​សម្តែង​ស្រី​និង​បង្ហាញ​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ផងដែរ ហើយ​នាង​បាន​នឹង​កំពុង​សាង​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​កម្មវិធី​ប្រកួត និង​មុន​រាត្រី​គ្រង​មកុដ​មកដល់​។ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី មាន​អាយុ​២១ ឆ្នាំ មាន​កម្ពស់ ១,៧៧​ម៉ែត្រ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នាង​ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូដ​។ នាង​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​ភាព យន្ត​ភាគ ភាពយន្ត​ខ្លី និង​ភាពយន្ត​អប់រំ​មួយ ចំនួន​ក្នុង​តំណែង​តួឯក​ផងដែរ​មានដូចជា​រឿង “​ប្តី​គេ​” “​ខ្មោច​ខ្លឹម​ត្រាច​”​ជាដើម​។​

​ពាន​កញ្ញាឯក​ថតរូប​ស្អាត បានធ្វើ​ឲ្យ​នាង​ជាប់​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​នាង​ដើម្បី​ចូលទៅ​កាន់​វគ្គ​១២​រូប​ចុងក្រោយ​ក្នុង​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខ​។​ក្រៅពី​ទម្រង់​មុខ​ដ៏​ទាក់ទាញ​នាង​ក៏មាន​កម្ពស់​ដ៏​សមសួន អមដោយ​ចំណេះដឹង​គួរ​ឲ្យ​សរសើរ រហូត​មាន​អ្នកគាំទ្រ​ជាច្រើន​បានដាក់​ក្តី​រំពឹងថា​នឹង​ក្លាយជា​ម្ចាស់​មកុដ​ថែម​ទៀតផង​ប្រសិនបើ​នាង​ធ្វើ​បានល្អ​ក្នុង​ថ្ងៃ​ប្រកួត​ចុងក្រោយ​នោះ​។ ថ្ងៃ​ដំបូង​នៃ​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ​លើ​ឆាក​ប្រកួត នាង​ទទួលបាន​ការចាប់អារម្មណ៍​និង​កោត​សរ សើរ​ខ្លាំង​ពី​ក្រុមអ្នកវិភាគ​លើ​បណ្តាញ​សង្គម​មួយចំនួន​ផងដែរ​ថា​នាង​ពិតជា​មាន​ទាំង​រូប​សម្រស់ និង​សមត្ថភាព​មិនធម្មតា អមដោយ​ការ​មាន​ទំនុកចិត្ត​ខ្ពស់​លើ​ការដើរ​បង្ហាញ​ម៉ូដ​ជាដើម​។ ប្រភពពី​អ្នក​និយម តាមដាន​កម្មវិធី​ប្រកួត​កញ្ញាឯក​ក៏​ធ្លាប់បាន​លើកឡើង​ដែរ​ថា ដើមឡើយ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី មានបំណង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​កញ្ញាឯក​ជាច្រើន លើក​ច្រើនសារ​មកហើយ​ប៉ុន្តែ​ត្រូវបាន​ខកខាន​ព្រោះតែ​ជាប់កិច្ចសន្យា​ជាមួយនឹង​ការសម្តែង​ភាពយន្ត ហើយ​ការចូលរួម​ប្រកួត​ពេលនេះ​ក៏​ជា​ឱកាស​ធំ​សម្រាប់​នាង​ផងដែរ​ដែល​អាច​ទទួល​ចំណាត់ថ្នាក់​មួយ​ក្នុង​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ឬក៏​អាច​គ្រង​មកុដ​ក៏​ថា​បាន​ខណៈដែល​រូប​សម្រស់ និង​សមត្ថភាព​នាង​មាន​ភាព​លេចធ្លោ ដូចគ្នា​នឹង​កញ្ញា សេង រដ្ឋា ដែលជា​ម្ចាស់​មកុដ Miss Grand Cambo dia2020 នោះ​។ ទោះជា​យ៉ាងណា​ក៏​ស្ថានភាព​អាច​ប្រែប្រួល​គ្រប់ពេលវេលា ប៉ុន្តែ​នាង​អាច​ក្តាប់​ឱកាស​ជោគជ័យ​លើ​ការប្រកួត​ច្រើន​ប្រសិនបើ​វគ្គ​ឆ្លើយ​សំណួរ​ពី​គណកម្មការ​នាង​ធ្វើបាន​កាន់តែ​ល្អ​នោះ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង