ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករ​ខ្មែរ ចាកចេញ​ពី​ថៃ ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ប៉ោយប៉ែត​

149

 

​ឧត្ដរមានជ័យ​៖ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប្រជាជន​ខេត្តឧត្ដរមានជ័យ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា សូម​ជូនពរ​បងប្អូន​ពលករ ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ច្រក​ទ្រ​វា​អន្តរជាតិ​អូរ​ស្មាច់ សូម​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​ចំណែក​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ដាក់ចេញ​វិធានការ​បន្ថែម​ពង្រឹង​ការគ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ចេញ ចូល​មកពី​ប្រទេស​ថៃ​។ នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ជួបប្រជុំ​បន្ទាន់​ជាមួយ​កងកម្លាំង​ទាំង​០៣ ទាំង​ភូមិសាស្ត្រ​ខេត្ត និង​តាម​បន្ទាត់​ព្រំដែន នៅ​ច្រក​អូរ​បី​ជាន់ ដើម្បី​ដាក់​វិធានការ បន្ថែម​ពង្រឹង​ការគ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ចេញ ចូល​មកពី​ប្រទេស​ថៃ ឲ្យ​បាន​ហ្មត់ចត់​តឹងរឹង​។​

​ជាមួយគ្នា​នោះ​ចំពោះ​បងប្អូន​ត្រឡប់​មកពី​ប្រទេស​ថៃ ក្នុងនាម​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​ខេត្ត ដែលមាន​ក្រុម​ប្រចាំការ​តាម​ច្រកព្រំដែន និង​ទីតាំង​ច​ត្តា​ឡី​ស័ក បានរៀបចំ​រួចជាស្រេច​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​សុខាភិបាល​។​
​ក្នុងនោះ​ជាមួយ​ក្រុមការងារ ឯកឧត្តម​ក៍បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ដូចជា​នៅ​វិទ្យាល័យ​និមិត្ត ក្រុង​ប៉ោយប៉ែត​, វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង