ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

87

                                                                                                                                                    ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម នៅព្រឹកថ្ងៃទី២១ធ្នូ២០២០ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចឱ្យដឹងថា៖ ជនសង្ស័យ២នាក់៖១-ឈ្មោះ នួន រិទ្ធីដាវីន  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ , ២-ឈ្មោះ ស៊ុន រដ្ឋា  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ(ដកហូតក្រាម សថ្លាមួយចំនួន) ។

 បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង