ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តចុះពិនិត្យការដ្ឋាន ធ្វើផ្លូវលេខ៦២ ដើម្បីជំរុញការងារអោយបានលឿននិងឆាប់រហ័ស

345

ព្រះវិហារ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ  នាថ្ងៃទី២១ ធ្នូនេះបានបន្តចុះពិនិត្យការដ្ឋាន ធ្វើផ្លូវលេខ៦២ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីជំរុញការងារស្ថាបនាជួសជុលថែទាំ អោយបានឆាប់រហ័សផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនឆ្លងកាត់

   លោកសំ លាងទ្រី  បានអោយដឹងថា ផ្លូវលេខ៦២ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមការងារធ្វើសកមម្មភាពយ៉ាងសកម្ម ហើយផ្លូវនេះត្រូវជួសជុលឡើងវិញដោយក្រាលកៅស៊ូ DBST

   លោក សំ លាងទ្រី បន្តទៀតថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុនិងក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារនិងជួសជុលផ្លូវ ស្ពានដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងឡើងវិញ។

  ជាក់ស្តែងនៅថ្ងៃ២១ធ្នូនេះលោកសំ លាងទ្រីបានដឹកនាំមន្ត្រីជំនាញបន្តចុះពិនិត្យការដ្ឋាន ជួសជុល និងថែទាំ ផ្លូវជាតិលេខ ៦២ ក្នុងស្រុកជាំក្សាន្ត ដើម្បីជំរុញការងារស្ថាបនាជួសជុលថែទាំ អោយបានឆាប់រហ័ស ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនឆ្លងកាត់ និងភាពល្អប្រសើដល់ការរស់នៅជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ដែលការងារនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕

 

 

អត្ថបទដែលជាប់ទាក់ទង