ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ទៅណាត្រូវទៅទាំងបេះដូង

104

ភ្នំពេញ៖អ្នកប្រាជ្ញចិនខុងជឺបាននិយាយថា បើចង់ទៅណាគឺត្រូវទៅទាំងបេះដូង។ ជាការពិតព្រោះបេះដូងនៅក្នុងខ្លួនមនុស្សហើយគ្មាននរណា អាចញែកបេះដូងចេញពីខ្លួនមនុស្សបានឡើយ បើហ៊ានញែកមានន័យថាស្លាប់ ។

ជាការពិតមនុស្សស្លាប់រស់ គឺដោយសារបេះដូង។ មនុស្សមានជម្ងឺបេះដូង ប្រាកដជាមានអាយុមិនវែងឡើយ ឬយ៉ាងហោចណាស់ ក៏ទាមទារនូវការព្យាបាលក្នុងតម្លៃខ្ពស់មួយ ។
តែបើនិយាយក្នុងស្ថានភាពសង្គមវិញនោះ ទោះបីជាការងារអ្វីក៏ត្រូវធ្វើដោយបេះដូងដែរ ។ ការសម្រេចចិត្តរបស់មនុស្សខុស ឬត្រូវវាអាស្រ័យលើការសម្រេចរបស់បេះដូង ។ មនុស្សខ្លះជាប់គុក ដោយសារតែការនិយាយរបស់គេធ្វើឡើង​ ដោយមិនយកបេះដូងទៅជា
មួយ ឬក៏យកទៅដែរ តែគេទុកបេះដូងនោះចោល ដោយមិនប្រើប្រាស់វា ។

មនុស្សជម្លើយខ្លះ ធ្វើអ្វីៗដោយមិនពឹងផ្អែកលើបេះដូង តែបែរជាពឹងផ្អែកលើមហិច្ឆតារទៅវិញ ។ ជាការពិត មនុស្សមានមហិច្ឆតារគឺ ជាមនុស្សមានកំណើតមែន តែមិនមែនធ្វើការសម្រេចចិត្ត ដោយគ្មានបេះដូងឡើយ ។ មិនត្រូវយកអណ្ដាត ធ្វើជាមធ្យោបាយក្នុងការសម្រេចចិត្តនោះទេ គឺត្រូវយកបេះដូង ហើយក៏មិនត្រូវយកបេះដូង ដែលមានជម្ងឺទៅធ្វើការសម្រេចចិត្តដែរ ។

អាចនឹងមានមនុស្សជើងផា ខ្លះនិយាយថា មិនដែលនរណាទៅណាដោយមិនយកបេះដូង ទៅជាមួយបាននោះទេ ។ ត្រូវតែយកទៅជាមួយមែន តែខ្លះយកទៅមិនព្រមប្រើប្រាស់បេះដូងនោះ ឬក៏ប្រើដែរតែប្រើក្នុងមហិច្ឆតារខុសក្បួន ។ ណ្ហើយជឿតាមខុង ជឺ ខ្លះទៅព្រោះគាត់ ជាអ្នកប្រាជ្ញ អាចនឹងមានការកិតខ្ពស់ជាងយើង ដែលជាមនុស្សសាមញ្ញ ៕

អត្ថបទដែលជាប់ទាក់ទង