ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពច្រកចេញចូលតែមួយ រាជធានី ពង្រឹងការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព មានគុណភាព និងទាន់ពេលវេលា

67

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកស្តីពីវឌ្ឍនភាពការងារនៃការផ្តល់សេវាសាធារណៈទាំង១២វិស័យ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ដើម្បី ដំណោះស្រាយបញ្ហាប្រឈម និងទិសដៅបន្ត។

   ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះក្រោមវត្តមាន លោកហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

   លោកហួត ហៃ ដែលបានដឹកនាំប្រជុំនេះបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីចង់ដឹងពីវឌ្ឍនភាពការងារនៃការផ្តល់សេវាសាធារណៈទាំង១២វិស័យ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ នោះគឺ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្ត ធ្វើយ៉ាងណាអោយការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព និងមានគុណភាព ទាន់ពេលវេលាដែលច្បាប់បានកំណត់។

   គួរបញ្ជាក់ថា ចាប់ពីសប្តាហ៍ទី៣ ខែកក្តដា ឆ្នាំ២០១៨មក រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ ស្របតាមតារាងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧រួមមាន ការងារនីត្យានុកូលកម្ម ការបញ្ជាក់ឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍វិស័យព័ត៌មាន វិស័យសាធារណការ នឹងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

 

អត្ថបទដែលជាប់ទាក់ទង