ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយគ្រឿងញៀន១៥កញ្ចប់

121

ភ្នំពេញ៖លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅ ទទួលបន្ទុកផ្នែកបង្រ្កាប ករណីជួញដូរគ្រឿងញៀន បានអោយដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា កាលពីម៉ោង៨យប់នាថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២០ កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ :ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ជនសង្ស័យឈ្មោះ ស៊ីម ទន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
សម្ភារៈដកហូតបានវត្ថុតាង ក្រាមពណ៌សរថ្លា ១៥ កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង